ជប៉ុន៖ យោងតាមប្រភពព័ត៌មាន UPI បានឱ្យដឹងថា លោកយាយជនជាតិជប៉ុន អាយុ ៩០ឆ្នាំម្នាក់ បានបំបែកកំណត់ត្រាពិភពលោកហ្គីណេស ក្លាយជាប្រធានការិយាល័យចំណាស់ជាងគេបំផុត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកយាយ Yasuko Tamaki ដែលគ្រោងនឹងប្រារព្ធខួបអាយុ ៩១ឆ្នាំ នៅថ្ងៃទី ១៥ ខែឧសភា នាពេលខាងមុខនេះ បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលទទួលបានកំណត់ត្រាមួយនេះ ចាប់តាំងពីលោកយាយធ្វើការរនៅឧស្សាហកម្ម Sunco នៅក្នុងឆ្នាំ ១៩៥៦មកម៉្លេះ ដោយធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍។
យ៉ាងណាមិញ លោកយាយ Tamaki បានប្រាប់ឱ្យដឹងថា មូលហេតុដែលធ្វើលោកយាយធ្វើការនៅក្រុមហ៊ុននេះបានយូរដល់ម្លឹង ក៏៏ព្រោះតែលោកយាយជាមនុស្សចូលចិត្តជួយអ្នកដទៃ ហើយបន្ទាប់ពីធ្វើនៅក្រុមហ៊ុនយូរៗទៅ វាក៏ក្លាយជាគោលដៅជីវិតរបស់គាត់ ដើម្បីធ្វើឱ្យប្រធាន អ្នកគ្រប់គ្រង និងបុគ្គលិកនៅទីនោះមានភាពសប្បាយរីករាយ។ លើសពីនេះ លោកយាយ Tamaki បានបន្ថែមថា គាត់គ្មានគម្រោងនឹងចូលនិវត្តន៍នោះទេ សម្រាប់ឆ្នាំបន្ទាប់ៗទៀតប្រសិនបើលោកយាយនៅអាចបន្ដទៅទៀតបាន៕