ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ ឯកឧត្ដម ជា ពិសី នាយប់ថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២១ នៅវេលា ២២ និង ៣០ នាទី អាជ្ញាធរនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ និងក្រុមគ្រូពេទ្យ បានស្វែងរកឃើញ អ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០៣ នាក់ រួមមាន ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ស្ត្រី អាយុ ២៦ ឆ្នាំ មានទីលំនៅ នៅបុរីមង្គលភ្នំពេញ ផ្ទះលេខ AC ៣១ ផ្លូវB1 ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
២. បុរស អាយុ ៥៣ ឆ្នាំ មានទីលំនៅ នៅផ្ទះលេខ៣៨ ផ្លូវ៩០៧ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (អ្នកលក់ឥវ៉ាន់សែនព្រេននៅផ្សារអូរប្ញស្សី)។
៣. បុរស អាយុ ៤១ ឆ្នាំ មានទីលំនៅ នៅផ្ទះលេខ២៧៣A ផ្លូវបេតុង សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ប្រពន្ធរបស់គាត់ជាអ្នកលក់បន្លែនៅផ្សារអូរប្ញស្សី)។
លោកអភិបាលខណ្ឌ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅបន្តបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕
ប្រភព៖ ឯកឧត្ដម ជា ពិសី