រដ្ឋបាលក្រុងកំពង់ឆ្នាំង សម្រេចបិទជាបណ្ដោះអាសន្នគ្លីនិកព្យាបាលជំងឺទូទៅនិងកុមារ វេជ្ជ.ប៉ុល ប៊ូ ក្រោយពីរកឃើញអ្នកចូលព្យាបាលមានវិជ្ជមានកូវីដ១៩

//s9.kh1.co/b6/b652d030f7154269156b042817ebd63263dc39b6.jpg
សង្គម

 ០៥-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

រដ្ឋបាលក្រុងកំពង់ឆ្នាំង សម្រេចបិទការចេញ ចូលជាបណ្ដោះអាសន្នគ្លីនិកព្យាបាលជំងឺទូទៅនិងកុមារ វជ្ជ.ប៉ុល ប៊ូ ក្រោយរកឃើញអ្នកចូលព្យាបាលតេសត្តវិជ្ជមានកូវីដ១៩

ខេត្តកំពង់ឆ្នាំង៖ យោងតាមការបញ្ជាក់របស់រដ្ឋបាលក្រុងកំពង់ឆ្នាំង នៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃនេះ បានបញ្ជាក់ឱ្យដឹងថា រដ្ឋបាលបានសម្រេចការផ្អាកការចេញ-ចូលចំពោះគ្លីនិកព្យាបាលជំងឺទូទៅនិងកុមារ វេជ្ជបណ្ឌិត ប៉ុល ប៊ូ ដែលមានទីតាំងស្ថិតនៅផ្ទះB១៥៦ ផ្លូវលេខ៤០ ភូមិផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោយពីរកឃើញ អ្នកចូលព្យាបាលម្នាក់មានវិជ្ជមានកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមសេចក្តីជូនដំណឹងខាងលើ បានឱ្យដឹងទៀតថា មានបុរសម្នាក់ជាជនជាតិខ្មែរ ឈ្មោះសោម ឡូ អាយុ៣៨ ឆ្នាំ មានមុខងារជាអ្នកQC (ពិនិត្យគុណភាព)  ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ ហើយបច្ចុប្បន្ន បុរសនេះ បានមករស់នៅផ្ទះរបស់គាត់ ស្ថិតនៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

នៅថ្ងៃច័ន្ទ ទី២៩ ខែមីនា​ ឆ្នាំ២០២១ បុរសខាងលើមានអាការៈក្តៅខ្លួនលើស៣៨ អង្សារសេ ពិបាកដកដង្ហើម ត្រូវបានក្រុមគ្រូ ដាក់គាត់ឱ្យនៅដាច់ដោយឡែក នៅផ្នែកអគារជំងឺឆ្លង។ បន្ទាប់ពីមានការណែនាំពីគ្រូពេទ្យឱ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ តែនៅថ្ងៃដដែល នៅម៉ោង៧ យប់ បុរសឈ្មោះ សោម ឡូ បានជិះម៉ូតូកង់បីរបស់ឈ្មោះ ពិន ប៉ូ មកពិនិត្យសុខភាពនៅគ្លីនិក វេជ្ជបណ្ឌិត ប៉ុល ប៊ូ ហើយបានដាក់សេរ៉ូមនិងថ្នាំមួយចំនួនលេបនៅផ្ទះ។

លុះនៅថ្ងៃទី៣០​ខែមីនា ឆ្នាំ២០២១ បុរសរូបនេះ បានទៅពិនិត្យនៅគ្លីនិកខាងលើម្តងទៀត ដោយបានដាក់សេរ៉ូម និង ប្រើប្រាស់ថ្នាំដដែល លុះម៉ោង១១៖០០ នាទីព្រឹក គាត់ក៏បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងម្តងទៀត ដោយមានអាការៈកាន់តែធ្ងន់ធ្ងរ។

បន្ទាប់ពីយកសំណាក់លើកទី២ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ បុរសឈ្មោះ សោម ឡូ ត្រូវបានគ្រូពេទ្យយកសំណាកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ និង​បានរកឃើញមានមេរោគកូវីដ១៩ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ។

ដោយឡែក ក្នុងព្រឹត្តិការណ៍នេះ មានអ្នកពាក់ព័ន្ធដោយផ្ទាល់និងប្រយោលសរុបចំនួន ២៤នាក់៕

សូមអានសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖

សេចក្តីជូនដំណឹងរដ្ឋបាលក្រុងកំពង់ឆ្នាំង
សេចក្តីជូនដំណឹងរដ្ឋបាលក្រុងកំពង់ឆ្នាំង
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T