ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នាថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា រកឃើញករណីវិជ្ជមានកូវីដ១៩ បានចូលទៅ គ្លីនិក សារិកាកែវ ស្ថិតនៅបុរី LV ផ្ទះលេខ B៤ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២៥ ខែមីនា ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូចនេះហើយ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមអំពាវនាវដល់បងប្អូនណាដែលមានចេញរោគសញ្ញា ឬមានអាការមិនស្រួលខ្លួន និងធ្លាប់បានចូលទីតាំងខាងលើ តាមពេលវេលាដែលបានកំណត់ សូមទៅធ្វើតេស្តនៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែ ឫមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ឬនៅមន្ទីរពេទ្យបង្អែកខេត្តដោយឥតគិតថ្លៃ និងពាក់ម៉ាស់ជាប្រចាំ។ ដោយឡែក ចំពោះបុគ្គលដែលមិនមានរោគសញ្ញាសូមចត្តាឡីស័កនៅផ្ទះ និងតាមដានសុខភាពរបស់អ្នករាល់ថ្ងៃរយៈពេល ១៤ថ្ងៃ រាប់ពីថ្ងៃអ្នកបានប៉ះពាល់ចុងក្រោយឬទៅទីកន្លែងនោះ៕