រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា មានបុរសជនជាតិចិនម្នាក់ទៀតហើយ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ កាលពីម្សិលមិញនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបុរសជនជាតិចិនខាងលើ រស់នៅ Apartment PRINCE TOWER សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយបុរសនេះ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ កាលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។
តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បានបញ្ជាក់ថា៖ បុរសជនជាតិចិនអាយុ ៤២ឆ្នាំ ខាងលើ បានស្លាប់ដោយសារខ្សោយសួតធ្ងន់ធ្ងរ និង រលាកសួតសងខាងដោយសារជំងឺកូវីដ១៩៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីប្រកាសព័ត៍មានពិស្តាររបស់ក្រសួងសុខាភិបាល៖