ព្រះសីហនុ៖ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា រដ្ឋបាលខេត្តសម្រេចផ្អាកការចេញ-ចូលជាបណ្តោះអាសន្ន នូវទីតាំងមួយផ្នែកនៃតំបន់ទំនប់រលក ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ មានដូចជាទីតាំងនៅក្រុមទី ៦,៧,១០,១១,១៦,១៧,១៨,១៩,២០,២១,២២,២៣,២៤ និងក្រុមទី៣២ និងកំណត់ជាមណ្ឌលចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់មានការជូនដំណឹងជាថ្មី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសេចក្ដីសម្រេចនេះធ្វើឡើង បន្ទាប់ពីបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ពាក់ព័ន្ធជាមួយមនុស្សនៅក្នុងតំបន់នោះជាបន្ដបន្ទាប់ និងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បន្តទៀត រដ្ឋបាលខេត្តក៏សម្រេចបិទតំបន់ខាងលើ។ បច្ចុប្បន្ននេះ ក្រុមការងារស្រាជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ នឹងចុះស្រាវជ្រាវសម្ភាសន៍អ្នកពាក់ព័ន្ធក្នុងទីតាំងនោះ ហើយក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តនឹងចុះយកវត្ថុសំណាកពីអ្នករស់នៅក្នុងតំបន់នោះទាំងអស់ ដើម្បីធ្វើតេស្តរកវីរុសកូវីដ១៩៕
សូមអានសេចក្ដីលម្អិតរបស់រដ្ឋបាលខេត្តព្រះសីហុនខាងក្រោម៖