ត្បូងឃ្មុំ៖ នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែមេសា ឆ្នាំ២០២១នេះ មន្ទីរសម្រាកព្យាបាល និងសម្ភពទេពនិម្មិត ក្រុងសួង បានចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្ដរកជំងឺកូវីដ-១៩ ជាលើកទីពីរលើបុគ្គលិកទាំង ២៤នាក់របស់ខ្លួន ដែលបានប៉ះពាល់ជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ ដែលជាមន្ដ្រីនគរបាលខេត្ដត្បួងឈ្មោះ ឡេង ពៅ គឺអវិជ្ជមានទាំងអស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររម្លឹកថា លោក ឡេង ពៅ ធ្លាប់បានទៅថតសួតនៅគ្លីនីក ទេពនិមិត្ត ក្រុងសួង កាលពីថ្ងៃ២១ ខែមីនា ឆ្នាំ ២០២១ មុនពេលលទ្ធផលបញ្ជាក់ថាលោកបានវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១៕
ប្រភព៖ មន្ទីរសំរាកព្យាបាល និងសម្ភពទេពនិម្មិតក្រុងសួង