ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំ ការការពារវីរុសកូវីដ-១៩​ ក្នុងថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

//s9.kh1.co/77/771ba730c81a803f84f409f8ee16f54e4236f21a.jpg
សង្គម

 ០២-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំស្តីពីការការពារការចម្លងវីរុសកូវីដ-១៩​ ក្នុងអំឡុងពេលនៃការឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

រាជធានីភ្នំពេញ៖ ខណៈពេលដែលបុណ្យចូលឆ្នាំខ្មែរកាន់តែខិតជិតចូលមកដល់ នៅថ្ងៃទី០២ ខែ មេសា ឆ្នាំ២០២១ នេះ បើយោងតាមផេកហ្វេសប៊ុកផ្លូវការក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំមួយដែលទាក់ទងទៅនឹងការការពារការចម្លងវីរុសកូវីដ១០ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ដោយអនុលោមតាមសារាចរណែនាំលេខ០១ សរណន ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ស្តីពីការឈប់សម្រាកក្នុងពេលបុណ្យចូលឆ្នាំខ្មែរ ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ និង ផ្អែកលើស្ថានភាពនៃការចម្លងវីរុសកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មិនទាន់ថមថយនៅឡើយ។

ជាមួយគ្នានោះដែរ ក្រសួងសុខាភិបាលបានណែនាំ វិធានការពារដែលមាន៤ចំណុចធំៗដូចខាងក្រោម៖

១. នៅក្នុងវត្តអារ៉ាមត្រូវពាក់ម៉ាស រក្សាអនាម័យដៃ និង រក្សាគម្លាតសុវត្ថិភាពបុគ្គល

២.ការជួបជុំគ្រួសារ ឬដំណើរកំសាន្ត៖ បើមិនចាំបាច់ កុំចេញក្រៅ

៣.ជ្រើសរើសមធ្យោបាយធ្វើដំណើរមានសុវត្ថិភាពកាត់បន្ថយយជាអតិប្បមានូវការចម្លងជំងឺ និង ចៀសវាងគ្រោះថា្នក់ចរាចរ

៤.បុគ្គលម្នាក់ៗត្រូវរក្សាអនាម័យជានិច្ច

សម្រាប់សេចក្តីលម្អិតនៅក្នុងវិធានការការពារ៤ចំណុចធំៗរបស់ក្រសួងសុខាភិបាល  សូមអានសេចក្តីពិស្តារខាងក្រោម៖

សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល
សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល
សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល
សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល
សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល
សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល
សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល
សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T