ទិដ្ឋភាព នៅភ្នំពេញទាំងមូល នាពេលនេះ ស្ងប់ស្ងាត់ល្អ ក្រោយរដ្ឋបាលរាជធានីភ្នំពេញ ហាមធ្វើដំណើរចាប់ពីម៉ោង ៨យប់ ដល់ ៥ព្រឹក រយៈពេល២សប្តាហ៍

//s9.kh1.co/1d/1d2319dbc28c2cd1b809de361332a5f12130558b.jpg
សង្គម

 ០១-មេសា-២០២១ ៩ល្ងាច · ៣ ឆ្នាំមុន

ទិដ្ឋភាពនៅភ្នំពេញ នាពេលនេះ ស្ងប់ស្ងាត់ល្អ ក្រោយរដ្ឋបាលរាជធានីភ្នំពេញ ហាមធ្វើដំណើរចាប់ពីម៉ោង ៨យប់ ដល់ ៥ព្រឹក រយៈពេល២សប្តាហ៍

ភ្នំពេញ៖ ដូចជាប្រិយមិត្ត បានជ្រាបរួចមកហើយ ពីរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចផ្លូវការ ដោយផ្អាកការចរាចរណ៍ រួមទាំងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្រ្តរាជធានីភ្នំពេញនាពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍ ពោលគឺចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ បើគិតពីម៉ោង៨៖០០មកដល់ ម៉ោងនេះ គឺទីក្រុងភ្នំពេញទាំងមូល គឺមានសភាពស្ងប់ស្ងាត់ល្អ ដោយប្រជាពលរដ្ឋ បានធ្វើតាម វិធានការរដ្ឋបាលរាជធានីភ្នំពេញ ហើយក៏ដើម្បីទប់ស្កាត់ នូវជំងឺកូវីដ១៩ ដែលកំពុងតែរាតត្បាតខ្លាំង។

ដូច្នេះសូមបងប្អូន នាំគ្នាអនុវត្តិនូវវិធានការណ៍នេះ ឲ្យបានខ្ជាប់ខ្ជួន ដូចពាក្យគេថា «សុខចិត្តពិបាកនាពេលនេះ ដើម្បីសុវត្ថិភាព នាពេលក្រោយ» ហើយក៏ដើម្បីឲ្យ ជំងឺកូវីដ១៩ សាបរលាបបន្តិចៗម្តង ពីប្រទេសកម្ពុជាផងដែរ។ ការដែលធ្វើបែបនេះបាន ក៏ត្រូវការបងប្អូនទាំងអស់គ្នា នាំគ្នាអនុវត្តផងដែរ ហើយជាពិសេស សូមថែរក្សាសុខភាពរបស់ខ្លួន ឲ្យបានល្អ។ សង្ឃឹមថា ប្រទេសកម្ពុជា នឹងអាចយកឈ្នះជំងឺនេះ ក្នុងពេលឆាប់ៗ៕

ខាងក្រោមជាទិដ្ឋភាព​ នៅរាជធានីភ្នំពេញ នាពេលនេះ៖

រូបភាព៖ ពី VAYO FM Radio និងតាមបណ្តាញសង្គមហ្វេសប៊ុក

https://s9.kh1.co/__image/w=650,h=867,q=100/6a/6a85d05da3b1c34b4be48eab4589718117ca893e.jpg
https://s9.kh1.co/__image/w=650,h=867,q=100/ed/edfd5a9c98cae6e0633697e42c96a6a4a1bc2a6d.jpg
https://s9.kh1.co/__image/w=650,h=867,q=100/c4/c4e74a4d185c7cd4a80d42d5168eb46fadb4a30c.jpg
https://s9.kh1.co/__image/w=650,h=867,q=100/dc/dc3425d86236f6b9dedb3b2cc9bd3452a1a629c4.jpg
https://s9.kh1.co/__image/w=650,h=488,q=100/c7/c7f46d616f4d57b5847366690d8aca1e340a8c4e.jpg
https://s9.kh1.co/__image/w=650,h=488,q=100/1d/1d2319dbc28c2cd1b809de361332a5f12130558b.jpg
https://s9.kh1.co/__image/w=650,h=867,q=100/dc/dc3425d86236f6b9dedb3b2cc9bd3452a1a629c4.jpg
https://s9.kh1.co/__image/w=650,h=867,q=100/bb/bb032fdd5335f2d6c4f0250a91a97e384e2c62f7.jpg
https://s9.kh1.co/__image/w=650,h=488,q=100/ec/ec4f178b70a706ab709e8dc865f26cf8f4333abe.jpg
https://s9.kh1.co/__image/w=650,h=488,q=100/8d/8d298d6f557ebd82d8a466752f2c0ed3bd72b751.jpg
https://s9.kh1.co/__image/w=650,h=867,q=100/35/35a47d0a844d1e9f88db4c2ac5136e577424e7ba.jpg
https://s9.kh1.co/__image/w=650,h=487,q=100/e0/e048670a00b25952968dfcd2ec04f7297342484f.jpg
https://s9.kh1.co/__image/w=650,h=487,q=100/db/db575312750c0c653989e9bfe473f235d9e8171e.jpg
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T