ភ្នំពេញ៖ ជារឿងគួរឲ្យសោកស្តាយចិត្តមួយ ដែលមុននេះបន្តិច ក្រសួងសុខាភិបាល បានប្រកាសពី ស្រ្តីជនជាតិខ្មែរម្នាក់ អាយុ២៨ឆ្នាំ នៅភូមិបឹងសាឡាង សង្កាត ឬស្សីកែវ បានស្លាប់ដោយជំងឺកូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ ក្រុមគ្រូពេទ្យ បានបញ្ជាក់ថា ស្រ្តីខាងលើ មានជំងឺទឹកនោមផ្អែម ប្រភេទ១ ជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ ដំណាក់ធ្ងន់ធ្ងរ ដំណាក់ចុងក្រោយ អាចជាមូលហេតុបណ្តាលឲ្យអ្នកជំងឺនេះ មានស្ថានភាពធ្ងន់ធ្ងរ គួបផ្សំ អ្នកជំងឺ មានជំងឺកូវីដ១៩ទៀតសោតនោះ ទើបធ្វើឲ្យសុខភាពទន់ខ្សោយខ្លាំង។
ក្នុងនោះ ក្រុមគ្រូពេទ្យ បានខិតខំជួយយ៉ាង អស់ពីកម្លាំងកាយចិត្ត តែមិនអាចតតាំងជាមួយនឹង មច្ចុរាជបាន ទើបធ្វើឲ្យស្រ្តីខាងលើ បានទទួលមរណភាព ទាំងវ័យក្មេងបែបនេះ៕
សូមអានសេចក្តីលម្អិត របស់ក្រសួងសុខាភិបាល នៅខាងក្រោម៖