សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើសាររំលែកមរណទុក្ខ រួមទាំងអំណោយនិងថវិកាមួយចំនួន ជូនគ្រួសារលោក ហួរ ឡាវី

//s9.kh1.co/c3/c3fe1c766f30609c8060762f6a4c418a6c858bbe.jpg
សង្គម

 ២០-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើសាររំលែកមរណទុក្ខ រួមជាមួយទេយ្យទាន និងថវិកាមួយចំនួន ជូនលោកតា ហួរ ឡាវី

កម្សាន្ត៖ ពុកម៉ែបងប្រាកដជាបានដឹងរួចមកហើយអំពីមរណភាពភរិយារបស់លោកគ្រូ ហួរ ឡាវី ដែល លោកស្រី ងួន សុផាន្នី បានទទួលមរណភាព កាលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ កាលពីម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក យោងទៅតាមផេកហ្វេសប៊ុកផ្លូវការរបស់កាកបាទក្រហមកម្ពុជា នៅថ្ងៃសៅរ៍ ទី ២០​ ខែមីនា​ ឆ្នាំ២០២១នេះ​ បានឱ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យមន្ត្រីនាំយកសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពលោក​ស្រី​ ងួន​ សុផាន្នី​ ត្រូវជាភរិយារបស់លោក​ ហួរ​ ឡាវី​ ដែលបានទទួលមរណភាពដោយជំងឺកូវីដ១៩​ កាលពីថ្ងៃទី​ ១៩​ ខែមីនា​ ឆ្នាំ២០២១​ កន្លងទៅនេះ។  

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ តាងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត បានពាំនាំនូវសាររំលែកទុក្ខដ៏ក្រៀមក្រំ និង អង្ករ១០០គីឡូក្រាម មី៥ កេស ត្រីខ ៥០កំប៉ុង ទឹកក្រូច៥កេស និង ថវិកាមួយចំនួនផងដែរ ជូនដល់លោកតា ហួរ ឡាវី៕

ដើម្បីជ្រាបកាន់តែច្បាស់  សូមទស្សនារូបភាពខាងក្រោម៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន
សារលិខិតរំលែកទុក្ខ
សារលិខិតរំលែកទុក្ខ
លោកតា ហួរ ឡាវី 
លោកតា ហួរ ឡាវី 
លោកតា ហួរ ឡាវី 
លោកតា ហួរ ឡាវី 
លោកតា ហួរ ឡាវី 
លោកតា ហួរ ឡាវី 
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T