កម្សាន្ត៖ ហ្វេនៗអ្នកគាំទ្រនិយមតាមតារា K-Pop ដែលកំពុងតែមានប្រជាប្រិយភាពនិង កាន់តែពេញនិយមនៅក្នុងចំណោមអ្នកគាំទ្រនៅជំុវិញពិភពលោក។ ក្នុងនោះដែរ ប៉ុន្មានកន្លងមកនេះ មានក្រុមតារាចម្រៀងប្រុសមួយក្រុមបានសម្រចសមិទ្ធផលមួយគួរជាទីមោទនៈ និង អបអរសាទរ គឺក្រុមចម្រៀងប្រុសដ៏ល្បី BTS។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ Billboard បានចេញរបាយការណ៍មួយដែលទាក់ទងបទចម្រៀង Dynamite ដែលបានជាប់នៅក្នុងបញ្ជីនៃឯកត្តកម្មពិភពលោក Guinness ។
ជាមួយគ្នានោះដែរ អង្គការឯកត្តកម្មពិភពលោក Guinness បានប្រកាសថា វីដេអូចម្រៀងរបស់ក្រុមតារាចម្រៀងប្រុស BTS ប្រចាំកូរ៉េត្បូង បានទទួលការចូលទស្សនាច្រើននិង ផ្ទួនបំផុតនៅលើឆាណែលយូធូប។
គួរបញ្ជាក់ផងដែរថា វីដេអូចម្រៀង Dynamite របស់ក្រុមចម្រៀង BTS បានបំបែកឯកត្តកម្មនេះដោយសារតែវីដេអូនេះ គឺមានអ្នកចូលទស្សនាបីលាននាក់ក្នុងពេលតែមួយ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖