ឡូយមែន! បុរសកសិករម្នាក់ ផលិតរថយន្តអគ្គិសនីខ្លួនឯង ដោយមើលតែវីដេអូ​តាមយូធូប និងសៀវភៅ

//s9.kh1.co/82/82f543e96cc4a6e26f785b4f24cbf1ace4084d9f.jpg
សង្គម

 ១៥-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ខណៈមនុស្សកំពុងសម្របខ្លួនទៅនឹងជីវិត ក្នុងអំឡុងពេលមានវីរុសកូវីដ១៩ កសិករជនជាតិឥណ្ឌាមួយរូប បានបង្កើតរថយន្ដអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ

ឥណ្ឌា៖ ខណៈមនុស្សកំពុងសម្របខ្លួនទៅនឹងជីវិតក្នុងអំឡុងពេលមានវីរុសកូវីដ១៩ បុរសកសិករជនជាតិឥណ្ឌាមួយរូប បានបង្កើតរថយន្ដអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Indiatime

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Sushil Agarwal មកពីរដ្ឋ Odisha ប្រទេសឥណ្ឌា បានប្រាប់សារព័ត៌មាន ANI ដូចនេះថា លោកចាប់ផ្តើមមានគំនិតបង្កើតរថយន្ដនេះឡើង ខណៈពេលជំងឺកូវីដ១៩ កំពុងរាតត្បាត ហើយដោយសារលោកមានរោងដំឡើងរថយន្ដស្រាប់ និងមិនចង់ទុកពេលទំនេរចោល លោកក៏យកពេលវេលានោះមកបង្កើតរថយន្ដដោយខ្លួនឯង ដោយមើលវីដេអូបង្រៀនតាម​យូធូប និងអានសៀវភៅបន្ថែម។

យ៉ាងណាមិញ រាល់កិច្ចការដំឡើងរថយន្ដនេះ គឺមានចូលរួមដោយជំនួយការ ២នាក់បន្ថែមទៀត ហើយលក្ខណៈពិសេសរបស់រថយន្ដនេះ គឺវាដើរដោយថាមពលពន្លឺព្រះអាទិត្យ ដោយគ្រាន់តែសាកថ្មពេញក្នុងរយៈពេល ៨ម៉ោង និង ៣០នាទី នោះរថយន្ដអគ្គិសនីនឹងអាចរត់ក្នុងរយៈចម្ងាយ ៣០០គីឡូម៉ែត្រឯណោះ។

គួរជម្រាបថា លោក Sushil Agarwal ត្រូវបានមន្រ្ដីដឹកជញ្ជូនប្រចាំតំបន់ធ្វើការកោតសរសើរយ៉ាងខ្លាំង ចំពោះគំនិតច្នៃប្រឌិតមួយនេះ ព្រោះរថយន្ដប្រភេទនេះអាចជួយកាត់បន្ថយការបំពុលបរិស្ថាន ក្នុងសង្គមដែលយើងកំពុងរស់នៅសព្វថ្ងៃបាន៕

រថយន្តអគ្គិសនី
រថយន្តអគ្គិសនី
រថយន្តអគ្គិសនី
រថយន្តអគ្គិសនី
  លោក Sushil Agarwal
  លោក Sushil Agarwal
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T