ជាប់ពន្ធនាគារ​ ២០ឆ្នាំទាំងខ្លួនមិនបានប្រព្រឹត្ត បុរសម្នាក់នេះទទួលបានសំណងជាង២លានដុល្លារ

//s9.kh1.co/d3/d343cdfc273739664ebc6dc7031eba475bac61ac.png
សង្គម

 ១១-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Yoon Sung Yeo ដែលបានជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំពីបទឧក្រិដ្ឋដែលរូបលោក មិនបានប្រព្រឹត្តិនឹងទទួលបានសំណងចំនួន ២,៥ ពាន់លានវ៉ុន (២,២ លានដុល្លារ) ។

កូរ៉េខាងត្បូង៖ តាមប្រភពក្នុងស្រុកមួយ បានចុះផ្សាយ ពីលោក Yoon Sung Yeo អាយុ ៥៤ ឆ្នាំ ដែលត្រូវបានជាប់ពន្ធនាគារដោយអយុត្តិធម៌អស់រយៈពេល ២០ ឆ្នាំ ក្នុងនាមជាពិរុទ្ធជន ដែលត្រូវបានគេរំពឹងថានឹងទទួលបានសំណង ពីរដ្ឋអំណាច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះយោងតាមរបាយការណ៍នៅថ្ងៃទី ១០ ខែមីនា ផ្នែកព្រហ្មទណ្ឌទី ៥ នៃតុលាការស្រុក Suwon បានសម្រេចចិត្តបង់ប្រាក់សំណងចំនួន ២,៥១៧ ពាន់លានវ៉ុន (ប្រហែល ២,២ លានដុល្លារ) ទៅឱ្យលោក Yoon ដែលត្រូវបានកាត់ឱ្យរួចខ្លួននៅក្នុងការជំនុំជម្រះក្តីលើកទី ៨ នៃបទឩក្រិដ្ឋឃាតកម្ម កាលពីថ្ងៃទី ១៩ ខែកុម្ភៈ។

ដោយឡែកតុលាការ ក៏បានបញ្ជាក់ថា អ្នកទាមទារសំណងត្រូវបានឃុំខ្លួន កាត់ក្តីដោយអយុត្តិធម៌ ដោយជាប់ពន្ធនាគារទាំងខ្លួនមិនបានប្រព្រឹត្តបទល្មើស អស់រយៈពេល ៧,៣២៦ ថ្ងៃចាប់ពីថ្ងៃទី ២៥ ខែកក្កដាឆ្នាំ ១៩៨៩ ដល់ថ្ងៃទី ១៤ ខែសីហាឆ្នាំ ២០០៩

ការទាមទាររបស់ករណីនេះត្រូវបានធ្វើឡើងក្រោមច្បាប់ស្តីពីសំណងព្រហ្មទណ្ឌ ជាសំណងកិត្តិយសទៅលើជនរងគ្រោះ រូបលោក នឹងទទួលបានសំណង សម្រាប់ការជាប់ពន្ធនាគារដោយអយុត្តិធម៌អស់រយៈពេល ២០ ឆ្នាំកន្លងមកនេះ។

បន្ថែមពីនេះ តុលាការបានទទួលស្គាល់ការអះអាងនេះដោយនិយាយថា ករណីនេះត្រូវអនុវត្តចំពោះសំណងដែលមានចែងនៅក្នុងច្បាប់ស្តីពីសំណងសំណងព្រហ្មទណ្ឌនិងកិត្តិយស ហើយដូច្នោះតុលាការបានសម្រេចលើចំនួនទឹកប្រាក់នៃសំណងដែលត្រូវបង់ទៅឱ្យ លោក Yoon ដូចដែលបានកំណត់ដោយច្បាប់សំណងព្រហ្មទណ្ឌ៕

សូមទស្សនារូបភាពខាងក្រោម៖ 

 Yoon Sung Yeo
 Yoon Sung Yeo
 Yoon Sung Yeo
 Yoon Sung Yeo
 Yoon Sung Yeo
 Yoon Sung Yeo
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T