ហេតុតែចង់បាន! អ្នកគាំទ្ររបស់ក្លិបនៅអង់គ្លេសមួយនេះ បានធ្វើការរៃលុយគ្នាដើម្បីទិញ Mbappe ទៅរួមក្រុម

//s9.kh1.co/81/81705ae85be4fef9b928a4c7be3d97357ca86b04.jpg
កីទ្បា

 ០៨-មីនា-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

អ្នកគាំទ្ររបស់ Liverpool ប្រមូលប្រាក់ទិញយក Mbappe

អង់គ្លេស ៖ ហេតុការណ៍ក្នុងពិភពបាល់ទាត់ខ្លះគឺពិតជាមិនគួរឲ្យជឿ ជាក់ស្តែង អ្នកគាំទ្រម្នាក់របស់ក្រុមហង្សក្រហម Liverpool ដែលចង់ឃើញក្លិបសំណព្វចិត្តរបស់ខ្លួនទិញយកខ្សែប្រយុទ្ធ Kylian Mbappe បានបើកមូលនិធិមួយក្នុងគេហទំព័រ GoFundMe ដើម្បីសុំឲ្យអ្នកគាំទ្រផ្សេងទៀតបរិច្ចាគប្រាក់ផ្ទាល់ខ្លួនដើម្បីយកទៅទិញ Mbappe។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកាសរៃអង្គាសប្រាក់ទិញយក Mbappe 
ការប្រកាសរៃអង្គាសប្រាក់ទិញយក Mbappe 

ប៉ុន្តែជាអកុសល មូលធិនិមួយនេះហាក់ដូចជាពិបាកទៅមុខណាស់ ដោយចាប់ផ្ដើមដំបូងរកបានត្រឹម ៦៥ផោន(ស្មើនឹងប្រមាណ៨៩ដុល្លារ) ប៉ុណ្ណោះ ខណៈដែលគោលដៅរបស់ពួកគេគឺត្រូវការប្រមូលប្រាក់ឲ្យគ្រប់ ២៥០លានផោន(ស្មើនឹងប្រមាណ៣៤៥លានដុល្លារ)ឯណោះ ដើម្បីទិញយកតារាឆ្នើមរបស់ក្លិបសេដ្ឋី Paris Saint-Germain ម្នាក់នេះដោយនៅត្រូវការប្រាក់ប្រហែល ២៤៩លានផោនទៀតឯណោះ។

  ខ្សែប្រយុទ្ធ Kylian Mbappe
  ខ្សែប្រយុទ្ធ Kylian Mbappe

យ៉ាងណាមិញ គិតមកទល់ពេលនេះ ប្រាក់ដែលរៃអង្គាសយកទៅទិញ Mbappe នោះទើបឡើងដល់ខ្ទង់២០០ផោន(ស្មើនឹង២៧៦ដុល្លារ) អ៊ីចឹងហើយបើពួកគេពិតជាចង់ប្រមូលប្រាក់ឲ្យគ្រប់ ២៥០លានផោន មែនគឺត្រូវរង់ចាំយូរទៀត។

រូបភាពតំណាង
រូបភាពតំណាង

នៅរដូវកាលនេះ ក្រុមការពារតំណែងជើងឯក Liverpool ធ្វើមិនបានល្អសោះឡើយនិងថែមទាំងបានបំបែកកំណត់ត្រាអាក្រក់មិនធ្លាប់មានគឺចាញ់ការប្រកួតក្នុងទឹកដី Anfield ដល់ទៅ៦ដងជាប់ៗគ្នាដូច្នេះហើយទើបអ្នកគាំទ្រពិតជាចង់ឲ្យក្លិបទិញយកកីឡាករសញ្ជាតិបារាំងរូបនេះណាស់ព្រោះគេបានបង្ហាញទម្រង់លេងដ៏អស្ចារ្យនិងអាចស៊ុតបញ្ចូលទី៣គ្រាប់ក្នុងជំនួបទល់នឹងក្លិបយក្សនៅតំបន់កាតាឡាន់ Barcelona ថែមទៀតផង។

  ខ្សែប្រយុទ្ធ Kylian Mbappe
  ខ្សែប្រយុទ្ធ Kylian Mbappe

សេចក្ដីលំអិតទាក់ទងនឹងការរៃអង្គាសប្រាក់នេះដែរគឺ អ្នកផ្ដួចផ្ដើមគំនិតបាននិយាយត្រួសៗថាបើសិនប្រមូលប្រាក់មិនគ្រប់ ២៥០លានផោន នោះទេ គេនឹងយកប្រាក់នោះទៅបរិច្ចាគទៅឲ្យ LFC Foundation( មូលនិធិរបស់ក្លិប Liverpool) ជំនួសវិញដើម្បីឱ្យក្លិបចាត់ចែងយកលុយនោះទៅធ្វើការងារសប្បុរសធម៌៕

LFC Foundation( មូលនិធិរបស់ក្លិប Liverpool)
LFC Foundation( មូលនិធិរបស់ក្លិប Liverpool)

ប្រភព sportbible

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T