ដល់រដូវផ្កាសាគូរ៉ា នៅស្រុកយើងរីកទៀតហើយ មានអីស្អាតមិនចាញ់ផ្កាសាគូរ៉ានៅជប៉ុនឯណា!

//s9.kh1.co/9c/9c08016eb3fc01540072e74b2f6e9c0e7d3dbc48.png
យុវវ័យ

 ០៩-មីនា-២០២១ ១១ព្រឹក · ៤ ឆ្នាំមុន

ជារាងរាល់ឆ្នាំ ឲ្យតែដល់ខែនេះ ផ្កាសាគូរ៉ាជាច្រើនដើមនៅម្ដុំសួនច្បារមាត់ទន្លេ កំពុងរីកស្គុះស្គាយ បង្អួតសម្រស់យ៉ាងស្រស់ស្អាត​អ្នកណាឃើញហើយក៏ចង់ទៅថតរូបដែរ។

កម្សាន្ត៖ ជាការពិតណាស់ ផ្កាសាគូរ៉ាគឺជាផ្កាមួយប្រភេទមានសោភណ្ឌភាពស្រស់ស្អាតខ្លាំង មានដើមកំណើតនៅឯប្រទេសជប៉ុន ដែលគ្រប់គ្នាតែងតែប្រាថ្នាចង់លេងទៅទីនោះ ដើម្បីបានមើលផ្កានេះនៅអំឡុងពេលរដូវផ្ការីក គិតចាប់ពីខែមករារហូតដល់ខែមេសាផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើក្រឡេកមកមើលនៅក្នុងទីក្រុងភ្នំពេញរបស់យើងវិញ យើងក៏ឃើញមានដើមផ្កានេះត្រូវបានគេដាំលម្អនៅតាមសួនច្បារមាត់ទន្លេជាច្រើនដើមផងដែរ ពិសេសគឺម្ដុំមុខវត្តឧណ្ណាលោម។

ក្នុងនោះដែរ នាពេលថ្មីៗនេះ អ្នកនិយមលេងបណ្ដាញសង្គមជាច្រើន កំពុងមានការចាប់អារម្មណ៍ និងនាំគ្នាទៅថតរូបលេងកម្សាន្តនៅទីនោះជាហូរហែផងដែរ។ ព្រោះថាអំឡុងពេលនេះ ផ្កាសាគូរ៉ាជាច្រើនដើម មានពណ៌ស្វាយ ពណ៌សនិងពណ៌ផ្កាឈូក កំពុងតែរីកស្គុះស្គាយបង្អួតសម្រស់យ៉ាងស្រស់ស្អាត មិនចាញ់ផ្កាសាគូរ៉ានៅឯប្រទេសជប៉ុននោះឡើយ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ផ្កាសាគូរ៉ា
ផ្កាសាគូរ៉ា
ផ្កាសាគូរ៉ា
ផ្កាសាគូរ៉ា
ផ្កាសាគូរ៉ា
ផ្កាសាគូរ៉ា
ផ្កាសាគូរ៉ា
ផ្កាសាគូរ៉ា
ផ្កាសាគូរ៉ា
ផ្កាសាគូរ៉ា
ផ្កាសាគូរ៉ា
ផ្កាសាគូរ៉ា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T