តោះ! មកដឹងពីប្រវត្តិខ្លះៗនៃកីឡាការិនី Colbey Northcutt ដែលគូប្រកួតរបស់ ឯម សុវណ្ណរី នៅ ONE ខែក្រោយនេះ

//s9.kh1.co/0f/0f71cc599327a241901c88b21d7cbffda935f2f3.jpg
កីទ្បា

 ០៥-មីនា-២០២១ ១២ល្ងាច · ៤ ឆ្នាំមុន

កីឡាករការិនី Colbey Northcutt ជា ម្ចាស់ខ្សែក្រវ៉ាត់ក្នុងកីឡាតេក្វាន់ដូ ជូកកេនបូ និង ជូជិតស៊ូ

បរទេស៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ កីឡាការិនី គុនចម្រុះ ឯម សុវណ្ណរី ដែលជាកូនខ្មែរ កាត់អាមេរិក នឹងត្រូវប្រកួតទល់នឹង កីឡាការិនី Colbey Northcutt ក្នុងព្រឹត្តិការណ៍គុនចម្រុះ ONE Championship។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាការិនី គុនចម្រុះ ឯម សុវណ្ណរី
  កីឡាការិនី គុនចម្រុះ ឯម សុវណ្ណរី

នៅថ្ងៃនេះដែរ Keylatop សូមណែនាំប្រិយមិត្តឲ្យស្គាល់ពីប្រវត្តិខ្លះៗរបស់គូប្រកួតកីឡាការិនី ឯម សុវណ្ណរី

កីឡាការិនី Colbey Northcutt មានវ័យ២៧ឆ្នាំ សញ្ជាតិអាមេរិក មានកម្ពស់ ១.៧៥ ម៉ែត្រ បច្ចុប្បន្នជាម្ចាស់ខ្សែក្រវ៉ាត់ខ្មៅបីដាន់នៃកីឡាតេក្វាន់ដូ, ខ្សែក្រវ៉ាត់ខ្មៅបួនដាន់ក្នុងកីឡាជូកកេនបូ និង​ កាន់កាប់ខ្សែក្រវ៉ាត់ស្វាយក្នុងកីឡាជីជិតស៊ូ។

  កីឡាការិនី Colbey Northcutt
  កីឡាការិនី Colbey Northcutt

កាលពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ Colbey បានឈានជើងចូលក្នុងសង្វៀន ONE Championship ជាលើកដំបូងដោយជួបប្រកួតជាមួយកីឡាការិនី Putri Pudmi និង ទទួលបានជ័យជម្នះដោយពិន្ទុសម្រាប់ការបង្ហាញខ្លួនលើកដំបូងរបស់ខ្លួន។ អ្វីដែលកាន់តែពិសេសទៀតនោះ គឺ Colbey ក៏មានបងប្រុសរបស់ខ្លួនដែរមានឈ្មោះថា​ Sage Northcutt ជាជើងខ្លាំងម្នាក់ក្នុងសង្វៀន One Championship ផងដែរ។ សរុបមក Colbey ធ្លាប់មានប្រវត្តិប្រកួតកីឡាគុណចម្រុះអាជីព ចំនួនពីរដង និង ទទួលបានលទ្ធផល ឈ្នះមួយ និង​ ចាញ់មួយ៕

កីឡាករ Colbey Northcutt​ ទទួលបានជ័យជម្នះ
កីឡាករ Colbey Northcutt​ ទទួលបានជ័យជម្នះ
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T