រមណីយដ្ឋាន «ទឹកធ្លាក់ភ្នំខៀវ» ខេត្តប៉ៃលិន កំពុងទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំង អភិបាលខេត្តជំរុញឱ្យពន្លឿន ស្ថាបនាផ្លូវចូល

//s9.kh1.co/d9/d9db9c786a104460bc0c4cd83f0e0511ca18acac.jpg
Khmerhome

 ០១-មីនា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

រមណីយដ្ឋាន «ទឹកធ្លាក់ភ្នំខៀវ» ខេត្តប៉ៃលិន កំពុងទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំង អភិបាលខេត្តជំរុញឱ្យពន្លឿន ស្ថាបនាផ្លូវចូលដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែម

https://s9.kh1.co/__image/w=650,h=485,q=100/bf/bffe3d100c8bf7d0f3ca3653f0cf8a53d7fcf981.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ៃលិន៖ រមណីយដ្ឋាន «ទឹកធ្លាក់ភ្នំខៀវ ឬទឹកធ្លាក់អូរតាវ៉ៅ» ដែលស្ថិតក្នុងទឹកដី នៃខេត្តប៉ៃលិន បាននឹងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យទៅទស្សនាតំបន់ដ៏ស្រស់បំព្រងមួយនេះយ៉ាងខ្លាំង។ តំបន់ធម្មជាតិនៅភាគខាងលិច នៃដែនដីសុវណ្ណភូមិនេះ មានទឹកធ្លាក់រហូតដល់ទៅ ៧ជាន់ ស្ថិតនៅភូមិកូនខ្លុង សង្កាត់ឣូរតាវ៉ៅ ក្រុងប៉ៃលិន មានចម្ងាយប្រមាណ ៧គីឡូម៉ែត្រ ពីទីរួមខេត្តប៉ៃលិន។

https://s9.kh1.co/__image/w=650,h=650,q=100/ed/ed78336c60aa4b98c2ac284e199900c802057630.jpg

រមណីយដ្ឋាន «ទឹកធ្លាក់ភ្នំខៀវ» មានស្ទឹងធម្មជាតិដែលមានទឹកថ្លាឆ្វង់ មានជ្រោះទឹកហូរធ្លាក់បែកផ្កាត្រែងលើល្បាក់ថ្មដាយ៉ាងខ្ពស់ មានខ្យល់អាកាសត្រជាក់ដល់ក្រអៅបេះដូង ដែលធ្វើឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ ទៅលេងយ៉ាងសប្បាយរីករាយក្រៃលែង។

បន្ថែមលើនេះ បរិវេណកម្សាន្តត្រូវបានកែច្នៃឱ្យមានកន្លែងអង្គុយលេងជាច្រើន មានខ្ចូសអង្គុយ ហើយអាហារលក់ដូរមិនថ្លៃប៉ុន្មានទេ។ ជាមួយគ្នានេះ ក៏មានកន្លែងសម្រាប់ទុកដាក់យានយន្ត ដោយមានសន្តិសុខយាមកាមយ៉ាងល្អ មិនព្រួយបារម្ភពីការបាត់បង់ឡើយ។

https://s9.kh1.co/__image/w=650,h=434,q=100/02/02108e5df704883aed19329a1d92e304364061f9.jpg

កាលពីថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២១ មន្ទីរឣង្គភាពពាក់ព័ន្ធ បានចុះពិនិត្យមើលការស្ថាបនាផ្លូវទៅកាន់ រមណីយដ្ឋាន «ទឹកធ្លាក់ភ្នំខៀវ» ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព សម្តៅទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។

លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានណែនាំដល់ក្រុមការងារប្រចាំការនៅរមណីយដ្ឋានខាងលើ ត្រូវចេះរួសរាយរាក់ទាក់ មានស្នាមញញឹមជានិច្ច និងកុំប្រើពាក្យសម្តីមិនពិរោះទៅកាន់ភ្ញៀវទេសចរឡើយ។ ជាមួយគ្នា ក៏បានជំរុញដល់អង្គភាពធ្វើផ្លូវ ធ្វើយ៉ាងណាឱ្យការស្ថាបនាផ្លូវទៅបានល្អ និងមានសុវត្ថិភាព។

https://s9.kh1.co/__image/w=650,h=434,q=100/02/02980291afe2c920bc656fd267fdf052d6073852.jpg

សូមបញ្ជកា់ថា ដើម្បីទៅដល់រមណីយដ្ឋាន «ទឹកធ្លាក់ភ្នំខៀវ» គេត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ រហូតដល់ស្ពានថ្មអូរតាវ៉ៅ ហើយឡើងទៅជាង ១០០ម៉ែត្រទៀត នឹងឃើញផ្លាកសញ្ញាបង្ហាញទីតាំង ត្រង់ម្ដុំផ្លូវបំបែកភូមិកូនខ្លុងពីខាងឆ្វេងដៃ។ ហើយត្រូវជិះបត់ចូលទៅប្រមាណ ៧គីឡូម៉ែត្រទៀត ទើបដល់ទីតាំងគួរជាទីមនោរម្យខាងលើនេះ៕

https://s9.kh1.co/__image/w=650,h=434,q=100/ac/acc661df550c54f7c709983c4969712cb1874980.jpg
https://s9.kh1.co/__image/w=650,h=434,q=100/e1/e19571c925875d868e417187236120b3cb6c0091.jpg
https://s9.kh1.co/__image/w=650,h=434,q=100/f5/f554a8c2fda4f27a4687108e558415b91ac94ebd.jpg

ដោយ៖ Moeun  Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T