មានអ្វីជូនពរអត់? លីវ ជាលី ត្រៀមចេញដំណើរទៅប្រកួត នៅថៃ នារសៀលថ្ងៃនេះហើយ

//s9.kh1.co/9a/9a646682fcfd19a038ba42a86846e308d3390486.jpg
តារា & កម្សាន្ដ

 ២៧-កុម្ភៈ-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

សូមចូលរួមអបអរសាទរ កញ្ញា លីវ ជាលី ត្រៀមចេញដំណើរទៅប្រកួត Miss Grand International នៅថៃ នារសៀលថ្ងៃនេះហើយ

កម្សាន្ត៖ ក្រោយពីត្រៀមកាយត្រៀមចិត្ត ខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងសកម្ម ថ្ងៃប្រកួតបវរកញ្ញាឯក Miss Grand International ដែលប្រព្រឹត្តិឡើងនៅប្រទេសថៃ ក៏ខិតជិតមកដល់ ក្នុងនោះដែរ បវរកញ្ញាឯក តំណាងកម្ពុជា លីវ ជាលី នឹងចេញដំណើរទៅប្រទេសថៃ ថ្ងៃនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះបើយោងតាម ផេកផ្លូវការ Miss Grand Cambodia របស់ក្រុមហ៊ុនមហាហង្ស នាថ្ងៃនេះ បានបញ្ជាក់ថា នារសៀលថ្ងៃនេះ កញ្ញា លីវ ជាលី នឹងត្រៀមលក្ខណៈដើម្បីចេញដំណើរទៅកាន់ប្រទេសថៃ ដើម្បីចូលរួមប្រកួត Miss Grand International ២០២០ ខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា កញ្ញា លីវ ជាលី នឹងធ្វើដំណើរទៅកាន់ប្រទេសថៃតែម្នាក់ឯងប៉ុណ្ណោះ។

ដោយឡែក ការប្រកួត Miss Grand International នេះ នឹងប្រព្រឹត្តិឡើងនៅប្រទេសថៃ នាថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២១នេះ។

ក្នុងនោះដែរ គេសង្កេតឃើញមាន សារជូនពរអបអរសារទរ និង លើកទឹកចិត្ត កញ្ញា លីវ ជាលី ក្នុងនាមជាបវរកញ្ញាឯកជាតិ ក្នុងការចូលរួមប្រកួតនៅប្រទេសថៃតំណាងកម្ពុជា ក្នុងរយៈពេលឆាប់ៗនេះ ពីសំណាក់អ្នកនៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

បវរកញ្ញាឯក លីវ ជាលី 
បវរកញ្ញាឯក លីវ ជាលី 
បវរកញ្ញាឯក លីវ ជាលី 
បវរកញ្ញាឯក លីវ ជាលី 
បវរកញ្ញាឯក  លីវ ជាលី 
បវរកញ្ញាឯក  លីវ ជាលី 
បវរកញ្ញាឯក លីវ ជាលី 
បវរកញ្ញាឯក លីវ ជាលី 
បវរកញ្ញាឯក លីវ ជាលី 
បវរកញ្ញាឯក លីវ ជាលី 
បវរកញ្ញាឯក លីវ ជាលី 
បវរកញ្ញាឯក លីវ ជាលី 
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T