ខឹងចិត្តរឿងអ៊ីនធើណេតធ្វើស៊ី! រដ្ឋមន្ត្រីឥណ្ឌាមួយរូប បានឡើងទៅអង្គុយនៅកន្ត្រកវិលរយៈពេល ២ ម៉ោងក្នុងមួយថ្ងៃដើម្បីធ្វើការ

//s9.kh1.co/17/17181cbde97f2f1278ddc45dcf7f07693da9e7b9.jpg
សង្គម

 ២២-កុម្ភៈ-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លោក Brijendra Singh Yadav បានចំណាយពេល ២ ម៉ោងជារៀងរាល់ថ្ងៃ នៅលើកន្ត្រកវិលកម្ពស់ ១៥ ម៉ែត្រ ដើម្បីធ្វើការ ខណៈអ៊ីនធើណេតមិនដើរ

ឥណ្ឌា៖ ដើម្បីសំណេះសំណាលជាមួយមន្ត្រីពាក់ព័ន្ធអំពីបញ្ហាដែលប្រជាជនជួបប្រទះ រដ្ឋមន្រ្តីមួយរូបនៅឥណ្ឌា គឺ លោក Brijendra Singh Yadav បានចំណាយពេល ម៉ោងជារៀងរាល់ថ្ងៃ នៅលើកន្ត្រកវិលកម្ពស់ ១៥ ម៉ែត្រជាងពីដី  នៅឯស្រុក Ashoknagar រដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា ខណៈលោកមានបញ្ហាជាមួយប្រព័ន្ធអ៊ីនធើណេតដែលមិនមានសេវា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Singh Yadav បានលើកឡើងយ៉ាងដូច្នេះថា ការដែលលោកឡើងមកអង្គុយនៅលើកន្ត្រកដែលខ្ពស់ផុតពីដីបែបនេះ ក៏ព្រោះតែលោកមិនអាចចូលប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេតចល័តនៅតំបន់នោះបាន ហើយលោកត្រូវមកស្នាក់នៅតំបន់ខាងលើដើម្បីបំពេញការងារចំនួន ថ្ងៃទៀត។ ហើយអ៊ីនធើណេតហាក់មិនអំណោយផលសោះ ធ្វើឱ្យលោកមិនអាចធ្វើការបានឡើយ ជាហេតុទើបលោកសម្រេចឡើងមកអង្គុយលើកន្ត្រកដ៏ខ្ពស់នេះដើម្បីងាយស្រួលក្នុងការចាប់យកសេវាអ៊ីនធើណេតមកប្រើប្រាស់៕

  លោក Brijendra Singh Yadav និងមន្ត្រីក្រោមឱវាទ
  លោក Brijendra Singh Yadav និងមន្ត្រីក្រោមឱវាទ
  លោក Brijendra Singh Yadav និងមន្ត្រីក្រោមឱវាទ
  លោក Brijendra Singh Yadav និងមន្ត្រីក្រោមឱវាទ
Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T