ចិន៖ សមាជិកគ្រួសាររបស់លោកតាវ័យចំណាស់ម្នាក់ បាននាំគ្នាអង្រួនមែកឈើសងខាងបង្អួចឡានដែលនៅឈប់ស្ងៀមមួយកន្លែង ដើម្បីបង្កើនបរិយាកាសធ្វើឱ្យលោកតាអាយុ ៧៧ ឆ្នាំ ម្នាក់មានអារម្មណ៍ដូចកំពុងបើកបរនៅតាមផ្លូវ ដែលសកម្មភាពនឹកស្មានមិនដល់នេះបានកើតឡើងនៅប៉ែកនិរតីប្រទេសចិន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវីដេអូដ៏គួរឱ្យអស់សំណើច និងពោរពេញទៅដោយទឹកចិត្ត សេចក្តីស្រឡាញ់ និងយកចិត្តទុកដាក់ទៅលើលោកតារូបនេះ ត្រូវបានគេថតយកមកផ្សព្វផ្សាយក្នុងបណ្តាញសង្គម ស្ថិតក្នុងខេត្តយូណានកាលពីថ្ងៃទី ១២ ខែកុម្ភៈ កន្លងទៅ ដែលវាបានបង្ហាញពីបុរសចំណាស់ម្នាក់កំពុងអង្គុយលើកៅអីអ្នកបើកបរ ដៃកាន់ចង្កូតឡានបង្វិលចុះបង្វិលឡើង ខណៈពេលដែលកូនចៅរបស់លោកតា បានអង្រួនមែកឈើ និងមានខ្លះអង្គុយលើដំបូលបង្កបានជាបរិយាកាសដូចជាការបើកបរពិតៗអ៊ីចឹងដែរ។
ដោយឡែក កូនស្រីច្បងរបស់លោកតាដែលមានឈ្មោះថា លោកស្រី លីវ បានរៀបរាប់ប្រាប់ថា ឪពុករបស់ខ្លួនតែងតែចង់រៀនបើកឡាន ប៉ុន្តែដោយសារតែពួកគេព្រួយបារម្ភអំពីសុវត្ថិភាពរបស់ឪពុកដែលកំពុងតែស្ថិតក្នុងវ័យចំណាស់ទៅហើយនេះ ពួកគេមិនបានទិញឡានឱ្យគាត់នោះទេ។ យ៉ាងណាមិញ លោកស្រី និងបងប្អូនកូនចៅក៏បាននឹកឃើញគំនិតនេះឡើង ដើម្បីបំពេញក្តីសុបិនរបស់លោកតាក្នុងការបើកបរនេះ៕