កាន់តែកៀកថ្ងៃឡើងជ្រុញ បវរកញ្ញាឯក លីវ ជីលី កាន់តែខំដុសខាត់ សមត្ថភាពខ្លួនឯង (មានវីដេអូ)

//s9.kh1.co/35/358eb3a8d48463a7071ea1501b33daea21b4e451.jpg
តារា & កម្សាន្ដ

 ១៧-កុម្ភៈ-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

កាន់តែកៀកថ្ងៃឡើងជ្រុញ លីវ ជីលី កាន់តែខំដុសខាត់សមត្ថភាពខ្លួនឯង ដោយពោរពេញឆន្ទៈមោះមុត ក្នុងនាមជាអ្នកតំណាងកម្ពុជា

កម្សាន្ត៖ លីវ ជីលី ដែលពុកម៉ែ បងប្អូនគ្រប់គ្នាៗ បានជ្រាបរួចមកហើយថា ជាបវរកញ្ញាឯកលំដាប់លេខមួយ Miss Grand Cambodia 2020 ដែលនឹងត្រូវទៅតំណាងកម្ពុជា ក្នុងការប្រកួតកម្មវិធី Miss Grand International 2021 ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២១ នៅប្រទេសថៃខាងមុខនេះ។។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីប៉ុន្មានម៉ោងមុននេះ បវរកញ្ញាឯក លីវ ជីលី បានបង្ហោះវីដូអូមួយនៅលើផេកហ្វេសប៊ុកផ្លូវការរបស់កញ្ញា ដែលបានបង្ហាញពី ការដើរម៉ូដែលបង្ហាញរាងដ៏ស្រឡូន យ៉ាងអស្ចារ្យ ដោយទទួលបាននូវការកោតសរសើរជាច្រើនពីសំណាក់មហាជននៅលើបណ្តាញសង្គម។

គួរបញ្ជាក់ផងដែរថា បវរកញ្ញាឯករូបនេះ ក៏ធ្លាប់បានបង្ហើបពីចំណុចខ្សោយរបស់ខ្លួនផងដែរ ដោយកញ្ញាធ្លាប់ពោលថា កញ្ញាមានភាពអន់នៅពេលដើរម៉ូដបែបនេះ តែយ៉ាងណា គេសង្កេតឃើញថា កញ្ញាកាន់តែខំប្រឹងលុតដំ ដុសខាត់សមត្ថភាពកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទម្រាំដល់ថ្ងៃចូលប្រកួត។

តាមរយៈវីដេអូមួយនេះ ក៏បានបង្ហាញឱ្យឃើញផងដែរ បវរកញ្ញាស្រស់សោភារូបនេះ ពិតជាខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើង ខណៈថ្ងៃប្រកួត Miss Grand International 2021 ក៏កំពុងខិតចូលមកដល់ផងនោះ។ បន្ទាប់ពីមើលវីដេអូនេះចប់ ឃើញថា បវរកញ្ញាឯក លីវ ជីលី ដើរក្នុងសភាពមួយកាន់តែមានទំនុកចិត្ត និង ទទួលបានការអភិវឌ្ឍន៍កាន់ល្អជាងមុនទៅទៀត ដោយ បវរកញ្ញារូបនេះ មានឆន្ទៈមោះមុត និង ក្លាហាន ក្នុងនាមជាអ្នកតំណាងកម្ពុជានោះ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

បវរកញ្ញាឯក លីវ ជីលី
បវរកញ្ញាឯក លីវ ជីលី
បវរកញ្ញាឯក លីវ ជីលី
បវរកញ្ញាឯក លីវ ជីលី
បវរកញ្ញាឯក លីវ ជីលី
បវរកញ្ញាឯក លីវ ជីលី
បវរកញ្ញាឯក លីវ ជីលី
បវរកញ្ញាឯក លីវ ជីលី
បវរកញ្ញាឯក លីវ ជីលី
បវរកញ្ញាឯក លីវ ជីលី
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T