មិនធម្មតា! ខ្លាឃ្មុំយក្ស ធ្វើចេញពីផ្កាកុលាបជិត ៥ម៉ឺនទង ក្នុងប្រទេសចិន បំបែក​កំណត់ត្រាពិភពលោក

//s9.kh1.co/39/39c1eea0afbbcf22cc386a2892f5826c9feece98.jpg
សង្គម

 ១៦-កុម្ភៈ-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

នៅក្នុងពិធីស្បថស្បែនៃពិធីមង្គលការមួយសម្រាប់គូស្នេហ៍ ១០៨គូ ក្នុងប្រទេសចិន បានបំបែកឯតទគ្គកម្មពិភពលោក ដោយតុបតែង ខ្លាឃ្មុំយក្ស ធ្វើចេញពីផ្កាកុលាបធំជាងគេបំផុតក្នុងកម្ពស់ ៦.១៣៨ម៉ែត្រ

ចិន៖ តាមការចុះផ្សាយរបស់សារព័ត៌មាន UPI បានឱ្យដឹងថា នៅក្នុងពិធីស្បថស្បែនៃ​មង្គលការដ៏ធំមួយសម្រាប់គូស្នេហ៍ ១០៨គូ ក្នុងប្រទេសចិន បានបំបែកឯតទគ្គកម្មពិភពលោក តាមរយៈការតុបតែងខ្លាឃ្មុំយក្ស ធ្វើចេញពីផ្កាកុលាបធំជាងគេបំផុតក្នុងកម្ពស់ជាង ៦ម៉ែត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិធីមង្គលការដ៏អធិកអធមនេះធ្វើឡើងនៅក្នុងទីក្រុង Wanning ខេត្ត Hainan​ ប្រទេសចិន ដើម្បីជួយដល់គូស្វាមីភរិយាវ័យចំណាស់ៗ ក្នុងការបង្ហាញការស្បថស្បែជាថ្មីចំពោះគ្នាទៅវិញទៅមក ដែលពួកគេមិនបានបំពេញកន្លងមក។ ក្នុងនោះ ខ្លាឃ្មុំខាងលើត្រូវបានគេតុបតែង ដោយផ្កាកុលាបស្រស់ចំនួន ៤៨,០០០ទង ភ្ជាប់ទៅគ្រោងដែក ហើយវាមានបណ្ដោយប្រវែង ៤.៨ម៉ែត្រ ទទឹងប្រវែង ៣.៩ម៉ែត្រ កម្ពស់ ៦.១៣ម៉ែត្រ និងទម្ងន់ ៧តោន។

យ៉ាងណាមិញ ដោយសារតែគេប្រើប្រាប់ផ្កាស្រស់ ក្នុងការតុបតែងខ្លាឃ្មុំខាងលើ ដូចនេះអ្នករៀបចំនឹងប្រើផ្កាកុលាបក្លែងក្លាយមកជំនួសវិញ បន្ទាប់ពីផ្កាកុលាបពិតបានស្រពោន ដើម្បីទុកដាក់បង្ហាញឱ្យមហាជនបានឃើញ៕

ពិធីស្បថស្បែនៃពិធីមង្គលការរបស់គូស្នេហ៍ ១០៨គូ
ពិធីស្បថស្បែនៃពិធីមង្គលការរបស់គូស្នេហ៍ ១០៨គូ
ខ្លាឃ្មុំយក្ស ធ្វើចេញពីផ្កាកុលាប
ខ្លាឃ្មុំយក្ស ធ្វើចេញពីផ្កាកុលាប
ខ្លាឃ្មុំយក្ស ធ្វើចេញពីផ្កាកុលាប
ខ្លាឃ្មុំយក្ស ធ្វើចេញពីផ្កាកុលាប
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T