កម្មវិធី ពួកម៉ាក ​(Pouk Mak) បង្ហាញជាផ្លូវការហើយ ដែលជាកម្មវិធីផ្ញើសារខ្មែរដំបូងគេបំផុត នាំមកជូនដោយក្តីស្រលាញ់ពីសែលកាត!

//s9.kh1.co/de/de3f6b3de709170f16b7f6c0df81926bc3916fde.jpg
បច្ចេកវិទ្យា

 ១៥-កុម្ភៈ-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

នៅក្នុងពិធីសម្ពោធជាផ្លូវការនារាត្រីនៃទិវាក្តីស្រឡាញ់នេះ ក្រុមហ៊ុនសែលកាត បានប្រកាសឱ្យដឹងនូវការនាំយកកម្មវិធីផ្ញើសារបង្កើតឡើងដោយខ្មែរផ្ទាល់ ដែលមានឈ្មោះថា​​ ពួក​​ ម៉ាក (Pouk Mak)។

ភ្នំពេញ៖ នៅក្នុងពិធីសម្ពោធជាផ្លូវការនារាត្រីនៃទិវាក្តីស្រឡាញ់នេះ ក្រុមហ៊ុនសែលកាត បានប្រកាសឱ្យដឹងនូវការនាំយកកម្មវិធីផ្ញើសារបង្កើតឡើងដោយខ្មែរផ្ទាល់ ដែលមានឈ្មោះថា​​ ពួក​​ ម៉ាក (Pouk Mak)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីសម្ពោធជាផ្លូវការរបស់កម្មវិធី ពួកម៉ាក ​(Pouk Mak)
ពិធីសម្ពោធជាផ្លូវការរបស់កម្មវិធី ពួកម៉ាក ​(Pouk Mak)

Pouk Mak កំពុងត្រូវបានដាក់លក់ជាសកលនៅលើហាង iOS និង Android App ដែលត្រូវបានចេញប្រើប្រាស់ជាផ្លូវការសម្រាប់អ្នករាល់គ្នានៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជានៅថ្ងៃនេះ​  គឺសម្រាប់ផ្ញើសារ ខលតាមវីដេអូ និងតេជាសំឡេង ចែករំលែកឯកសារ និងអាចប្រើប្រាស់នូវមុខងារផ្សេងៗជាច្រើនទៀត។

លក្ខណៈពិសេសរបស់កម្មវិធីរួមមាន ការផ្ញើសារជាក្រុម ការទទួលបាននូវព័ត៌មានចម្រុះបែប និងការផ្ញើស្ទីកគ័រប្លែកៗ រួមជាមួយនឹងការការពារសុវត្ថិភាពដោយការអ៊ិនគ្រីបទាំងស្រុង និងរក្សាទុកទិន្នន័យនៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្តង។

សេវាកម្ម App ឥតគិតថ្លៃនេះ ត្រូវបានបង្ហាញជាមួយនឹងការរៀបចំពិធីអបអរសាទរដ៏អធិកអធមបំផុត នៅការិយាល័យកណ្តាលសែលកាតក្នុងរាជធានីភ្នំពេញ ដោយការផ្សាយឆ្លងកាត់ផ្ទាល់ទៅកាន់ខេត្តសៀមរាប ស្ថិតនៅក្នុងខេត្តសៀមរាប ដោយក្នុងនោះក៏មានរៀបចំនូវពិធីបង្ហោះគោមចំនួន 5000 ទៀតផង។

លោក អៀន វ៉ាតសុន (Ian Watson) ដែលជានាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងឱ្យដឹងថា Pouk Mak គឺជាកម្មវិធីមានកម្រិតដូចគ្នានឹងកម្មវិធីផ្ញើសារលំដាប់ពិភពលោក ប៉ុន្តែវាមានលក្ខណៈប្លែកគេ ពោលគឺបងប្អូនខ្មែរទាំងអស់អាចផ្ញើសារជាភាសាខ្លួនឯងផ្ទាល់ ហើយថែមទាំងមានផ្តល់នូវការធានាថា ទិន្នន័យរបស់អ្នកគឺមានសុវត្ថិភាពបំផុត និងមិនត្រូវបានចែកចាយទៅកាន់ក្រៅប្រទេសនោះឡើយ។

ពិធីសម្ពោធជាផ្លូវការរបស់កម្មវិធី ពួកម៉ាក ​(Pouk Mak)
ពិធីសម្ពោធជាផ្លូវការរបស់កម្មវិធី ពួកម៉ាក ​(Pouk Mak)

លោក វ៉ាតសុន បានមានប្រសាសន៍ទៀតថា៖

“ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប តែងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះតួនាទីរបស់ពួកយើងក្នុងការដឹកនាំវិស័យឌីជីថលនៅកម្ពុជា និងដើម្បីធានាថាមនុស្សគ្រប់រូបនៅគ្រប់ទីកន្លែង អាចទទួលបាននូវបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ដើម្បីជួយពួកគេក្នុងការទំនាក់ទំនង និងរក្សាភាពជិតស្និទ្ធនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ”។

ប្រសាសន៍របស់លោក វ៉ាតសុន

លោកក៏បានបន្តថា៖

“តាមរយៈ Pouk Mak​ នេះ យើងកំពុងជួយជម្រុញអក្ខរកម្ម និងសមត្ថភាពឌីជីថលនៅគ្រប់ឃុំ និងខេត្ត​​ ក្រុងទូទាំងប្រទេសកម្ពុជា ជូនដល់ពលរដ្ឋគ្រប់វ័យ ចាប់តាំងពីកុមាររហូតដល់មនុស្សចាស់ ពោលគឺផ្តល់ជូនពួកគេនូវសមត្ថភាពក្នុងការប្រើប្រាស់មធ្យោបាយទំនាក់ទំនងដែលឆាប់រហ័ស និងមានប្រសិទ្ធិភាពខ្ពស់ជាមួយនឹងភាសារបស់ពួកគេផ្ទាល់តែម្តង”។

  ប្រសាសន៍របស់លោក វ៉ាតសុន

“សព្វថ្ងៃនេះកម្មវិធីផ្ញើសារ និងបណ្តាញទំនាក់ទំនងសង្គមភាគច្រើន នៅមិនទាន់អាចគាំទ្រភាសាខ្មែរបានទាំងស្រុងនៅឡើយទេ ម៉្លោះហើយក្នុងនាមជាក្រុមហ៊ុនទូរស័ព្ទចល័តដែលមានកម្មសិទ្ធិជាជនជាតិខ្មែរ ១០០% តែមួយគត់ សែលកាត ពិតជាមានមោទនភាពបំផុតក្នុងការផ្តល់ជូននូវសេវាកម្មនេះ”។

  ប្រសាសន៍របស់លោក វ៉ាតសុន

“គ្រប់យ៉ាងពាក់ព័ន្ធនឹងកម្មវិធីនេះ គឺសុទ្ធសឹងតែជារបស់ខ្មែរផ្ទាល់ ដោយរាប់ចាប់តាំងពីការដាក់ឈ្មោះ ភាសាប្រើប្រាស់ ហើយជាក់ស្តែងនោះគឺក្រុមហ៊ុនដែលមានម្ចាស់ជាជនជាតិខ្មែរ បានអភិវឌ្ឍ គ្រប់គ្រងសេវាកម្ម និងផ្តល់ការការពារទិន្នន័យដោយផ្ទាល់”។

  ប្រសាសន៍របស់លោក វ៉ាតសុន

ដូចគ្នាទៅនឹងផលិតផល និងសេវាកម្មទាំងអស់របស់សែលកាតផងដែរ Pouk Mak មានភ្ជាប់មកជាមួយដោយការ ផ្តល់ជូនទិន្នន័យឥតគិតថ្លៃចំនួន 2GB ក្នុងមួយខែ ជូនដល់អតិថិជនទាំងអស់របស់សែលកាត ដែលប្រើប្រាស់កម្មវិធីនេះ​ សរបញ្ជាក់ឱ្យឃើញថា​សែលកាត គឺតែងតែគិតគូរ និងតបស្នងជូនដល់សហគមន៍វិញជានិច្ច។

លោក វ៉ាតសុន បានមានប្រសាសន៍ថា៖

“ស្របពេលដែលយើងចាប់ផ្តើមដំណើរការដាក់ឱ្យប្រើប្រាស់ Pouk Mak ជូនដល់ពលរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជា ពួកយើងក៏ចង់ផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែមដល់អតិថិជនរបស់យើងផងដែរ។ ទិន្នន័យឥតគិតថ្លៃនេះ នឹងជួយជាប្រយោជន៍ដ៏សំខាន់សម្រាប់អតិថិជន ស្របពេលដែលពួកគាត់បានបណ្តុះទម្លាប់ប្រើប្រាស់អ៊ីនធើណិត និងបណ្តាញសង្គមកាន់តែច្រើនឡើងៗនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ក្រោមការចង្អុលបង្ហាញរបស់អ្នកឧកញ៉ា គិត ម៉េង ដែលជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់​គ្រុបនោះ គឺថាកម្មវិធី Pouk Mak នឹងជួយពួកយើងក្នុងការដឹកនាំការផ្លាស់ប្តូរពីការតេ និងការផ្ញើសារតាមទម្លាប់ចាស់របស់អ្នកប្រើប្រាស់ ទៅកាន់ការហៅទូរស័ព្ទ និងការផ្ញើសារជជែកកម្សាន្តដោយឥតគិតថ្លៃ ដោយពុំចាំបាច់បារម្ភពីប្រភេទស៊ីមកាតដែលពួកគេប្រើប្រាស់នោះឡើយ”។

  ប្រសាសន៍របស់លោក វ៉ាតសុន

លោក វ៉ាតសុន បានបន្ថែមថា ការប្រើប្រាស់បណ្តាញ និងកម្មវិធីដូចជា Pouk Mak ជាដើម គឺជាកត្តាដ៏សំខាន់នៃយុទ្ធសាស្រ្តរបស់សែលកាតក្នុងការបង្កើត និងបំពេញនូវជីវិតទាន់សម័យបែបឌីជីថលរបស់មនុស្សគ្រប់គ្នា ស្របពេលដែលប្រទេសកម្ពុជាយើង កំពុងត្រៀមខ្លួនសម្រាប់បដិវត្តឧស្សាហកម្មជំនាន់បន្ទាប់ (Next Industrial Revolution)។ យើងត្រូវប្រាកដថាកម្ពុជា នឹងមិនខកខាននូវឱកាសដ៏ល្អបែបនេះ ដើម្បីក្លាយខ្លួនជាប្រទេសដ៏លេចធ្លោមួយនៅក្នុងតំបន់លើផ្នែកនវានុវត្តន៍ និងអក្ខរកម្មឌីជីថល ដោយក្នុងនោះ សមត្ថភាពដែលអាចទ្រទ្រង់បាន គឺជាមូលដ្ឋានគ្រឹះក្នុងការចាប់យកឱកាសទាំងនេះ។ ថ្ងៃនេះគឺជាថ្ងៃដ៏វិសេសបំផុតមួយ ដែលពួកយើងបានបើកដំណើរការដាក់ឱ្យប្រើប្រាស់សេវាកម្ម Pouk Mak ទន្ទឹមគ្នានឹងការប្រារព្ធទិវានៃក្តីស្រឡាញ់ ដើម្បីពង្រឹងការប្តេជ្ញាចិត្តរបស់យើងចំពោះប្រជាជនកម្ពុជា ក្នុងនាមជាប្រតិបត្តិករដែលទទួលបាននូវទំនុកចិត្តខ្ពស់ និងតែងតែនៅគាំទ្រអតិថិជន និងប្រទេសជាតិជាប់ជានិច្ច មិនថាជាពេលវេលាដ៏អំណោយផល ឬលំបាកនោះឡើយ សែលកាត គឺនៅរួមសុខទុក្ខជាមួយពលរដ្ឋខ្មែរជានិច្ច។

ពិធីសម្ពោធជាផ្លូវការរបស់កម្មវិធី ពួកម៉ាក ​(Pouk Mak)
ពិធីសម្ពោធជាផ្លូវការរបស់កម្មវិធី ពួកម៉ាក ​(Pouk Mak)
ពិធីសម្ពោធជាផ្លូវការរបស់កម្មវិធី ពួកម៉ាក ​(Pouk Mak)
ពិធីសម្ពោធជាផ្លូវការរបស់កម្មវិធី ពួកម៉ាក ​(Pouk Mak)

លោកអ្នកអាចទាញយកកម្មវិធី Pouk Mak មកប្រើប្រាស់បាននៅលើប្រព័ន្ធ iOS​​ (App Store) និង Android (Play Store)។ សម្រាប់ការប្រើប្រាស់រៀងរាល់ថ្ងៃចុងសប្តាហ៍នីមួយៗ អតិថិជនសែលកាតនឹងទទួលបានទិន្នន័យបន្ថែម 500MB ដោយឥតគិតថ្លៃ ក្នុងពេលពួកគេធ្វើការតេចេញជាសំឡេង ឬតាមវីដេអូ។ សម្រាប់ពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ អាចជាវស៊ីមសែលកាតបានយ៉ាងងាយស្រួលបំផុត តាមរយៈកម្មវិធីដឹកជញ្ជូនដល់គេហដ្ឋាន ដោយក្នុងនោះរួមមាន Wing Mall, NAHM 24 និង Smile Shop។

Pouk Mak អាចប្រើប្រាស់បាននៅថ្ងៃច័ន្ទនេះ ទាំងនៅលើ​ App store និង Play store (ថ្ងៃទី ១៥ ខែកុម្ភៈ) អមដោយកម្មវិធីសម្ពោធពេញលេញនៃព្រឹត្តិការណ៍ ដើម្បីចែករំលែកដល់ក្រុមគ្រួសារ និស្សិត និងអាជីវកម្មខ្នាតតូច៕

ពិធីសម្ពោធជាផ្លូវការរបស់កម្មវិធី ពួកម៉ាក ​(Pouk Mak)
ពិធីសម្ពោធជាផ្លូវការរបស់កម្មវិធី ពួកម៉ាក ​(Pouk Mak)
ពិធីសម្ពោធជាផ្លូវការរបស់កម្មវិធី ពួកម៉ាក ​(Pouk Mak)
ពិធីសម្ពោធជាផ្លូវការរបស់កម្មវិធី ពួកម៉ាក ​(Pouk Mak)
ពិធីសម្ពោធជាផ្លូវការរបស់កម្មវិធី ពួកម៉ាក ​(Pouk Mak)
ពិធីសម្ពោធជាផ្លូវការរបស់កម្មវិធី ពួកម៉ាក ​(Pouk Mak)
ពិធីសម្ពោធជាផ្លូវការរបស់កម្មវិធី ពួកម៉ាក ​(Pouk Mak)
ពិធីសម្ពោធជាផ្លូវការរបស់កម្មវិធី ពួកម៉ាក ​(Pouk Mak)
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T