អស់ថ្លែង! ប៉ូលិសហូឡង់ប្រុងនឹងបើកការស៊ើបអង្កេត ដោយសង្ស័យមានករណីឃាតកម្ម ស្រាប់តែចុះទៅដល់កន្លែងកើតហេតុនាំគ្នាហួសចិត្តគ្រប់គ្នា

//s9.kh1.co/24/243ffb6754f598d396bcbe7040d89005117f9fc8.jpg
សង្គម

 ១២-កុម្ភៈ-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ប៉ូលិសប្រុងនឹងបើកការស៊ើបអង្កេតដោយសង្ស័យថាមានករណីឃាតកម្ម ស្រាប់តែចុះទៅកន្លែងកើតហេតុនាំគ្នាហួសចិត្តគ្រប់គ្នា ពីព្រោះតែជនរងគ្រោះគឺជាមនុស្សទឹកកក មិនមែនមនុស្សពិតឡើយ

ហូឡង់៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Dailymail បានឱ្យដឹងថា ប៉ូលិសហូឡង់ប្រុងនឹងបើកការស៊ើបអង្កេត ដោយសង្ស័យថាមានករណីឃាតកម្មនៅតាមដងផ្លូវ ស្របពេលដែលខ្លួនកំពុងជិះល្បាតនាពេលយប់ ស្រាប់តែចុះទៅកន្លែងកើតហេតុនាំគ្នាហួសចិត្តគ្រប់គ្នា ដោយសារជនរងគ្រាះគឺជាមនុស្សទឹកកក មិនមែនមនុស្សពិតឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈប៉ូលិសនៅទីក្រុង Amsterdam កំពុងជិះល្បាតតាមដងផ្លូវក្បែរសួនឧទ្យាន Oosterpark កាលពីយប់ថ្ងៃអង្គារកន្លងទៅ ពួកគេបានក្រឡេកឃើញមនុស្សដេកស្តូកស្តឹងពីចម្ងាយ ហាក់បីដូចជាត្រូវបានឃាតកសម្លាប់អ៊ីចឹងដែរ។ ឃើញដូច្នោះ ប៉ូលិសក៏បានជិះទៅជិតប្រុងនឹងបើកការស៊ើបអង្កេតទៅលើករណីឃាតកម្មនេះទៅហើយ តែមិននឹកស្មានថាជនរងគ្រោះគឺជាមនុស្សទឹកកកសោះ បង្កឱ្យមានការហួសចិត្ត និងអស់សំណើចគ្រប់គ្នា។ ​ យ៉ាងណាមិញ ប៉ូលិសនៅមិនទាន់ដឹងថា នរណាជាអ្នកបង្កើតមនុស្សទឹកកកនេះនៅឡើយទេ។

ដោយឡែក ប្រទេសហូឡង់ក៏ដូចជាភាគច្រើននៃប្រទេសក្នុងទ្វីបអឺរ៉ុបដែរ បាននឹងកំពុងប្រឈមទៅនឹងអាកាសធាតុត្រជាក់ខ្លាំង ធ្វើឱ្យសីតុណ្ហភាពធ្លាក់ចុះក្នុងកម្រិតដ៏ទាបបំផុត និងបាននាំមកនូវព្រិលធ្លាក់យ៉ាងខ្លាំងនៅទូទាំងប្រទេស រហូតដល់អាជ្ញាធរសម្រេចប្រកាសអាសន្ននៅដើមសប្តាហ៍នេះថែមទៀតផង៕

មនុស្សទឹកកក ដែលប៉ូលិសស្មានថាជាករណីឃាតកម្ម
មនុស្សទឹកកក ដែលប៉ូលិសស្មានថាជាករណីឃាតកម្ម
មនុស្សទឹកកក ដែលប៉ូលិសស្មានថាជាករណីឃាតកម្ម
មនុស្សទឹកកក ដែលប៉ូលិសស្មានថាជាករណីឃាតកម្ម
Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

//s9.kh1.co/01/013914c7f93851fb4bd056e6a9e8d5f18d054035.jpg

រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឲ្យបញ្ចៀសចរាចរជាបណ្តោះអាសន្ន ក្នុងពិធីបដិបត្តិសមាធិ និងមហាបង្សុកូលឧទ្ទិសព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស

 ១៩-ឧសភា-២០២៤ 
 ១០ព្រឹក · ១៤ នាទីមុន
//s9.kh1.co/ed/edf6ce34cdaf9baf5963c79996287d1f86e975de.jpg

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចុះមកទស្សនកិច្ចនៅរោងចក្រកែច្នៃផលិតផលអាហារ និងបំលែងសាច់មាន់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ ដើម្បីលើកកម្ពស់ចំណេះដឹងពីអាហារសុវត្ថិភាព

 ១៨-ឧសភា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T