CDC បានអនុម័តលើគម្រោងវិនិយោគ ក្រុមហ៊ុនចំនួន៤ បង្កើតរោងចក្រកាត់ដេរ នៅភ្នំពេញ និងកំពង់ស្ពឺ ក្នុងទឹកប្រាក់ ១៦,២លានដុល្លារ

//s9.kh1.co/14/147c26dd28d229ca4369436c3a0f30472375a05d.jpg
Khmerhome

 ០១-កុម្ភៈ-២០២១ ៣ល្ងាច · ៥ ឆ្នាំមុន

CDC បានអនុម័តលើគម្រោងវិនិយោគ ក្រុមហ៊ុនចំនួន៤ បង្កើតរោងចក្រកាត់ដេរ នៅភ្នំពេញ និងកំពង់ស្ពឺ ក្នុងទឹកប្រាក់ ១៦,២លានដុល្លារ

https://s9.kh1.co/__image/w=650,h=434,q=100/14/147c26dd28d229ca4369436c3a0f30472375a05d.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនចំនួន ៤ វិនិយោគក្នុងទឹកប្រាក់សរុប ១៦,២លានដុល្លារ បង្កើតរោងចក្រការ់ដេរសម្លៀកបំពាក់ និងស្បែកជើង នៅរាជភ្នំពេញ និងខេត្តកំពង់ស្ពឺ ដែលអាចផ្ដល់ការងារជាង ៣០០០កន្លែង។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថាក្រុមហ៊ុនទាំង៤ ដែលទទួលបានការចុះបញ្ជីមានដូចខាងក្រោម៖

១.TAPERITE PLASTIC CO., LTD គម្រោងបង្កើតរោងចក្រផលិតបង់ស្អិតគ្រប់ប្រភេទ (all kinds of adhesive tape) មានទីតាំងវិនិយោគស្ថិតនៅភូមិត្រាញ់តាបាញ់ និងភូមិភ្លើងឆេះរទេះខាងលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៧លានដុល្លារ អាចបង្កើតការងារបានចំនួន ២០០កន្លែង។

២.XIN YUNFENG (CAMBODIA) FASHION CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារ អាចបង្កើតការងារបានចំនួន ៦១៤កន្លែង។

៣.UNICORN FOOTWEAR CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង មានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៥លានដុល្លារ អាចបង្កើតការងារបានចំនួន ១,៩១០កន្លែង។

៤.LAURENCE FOOTWEAR CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង មានទីតាំងវិនិយោគស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៦លានដុល្លារ អាចបង្កើតការងារបានចំនួន ១,១៣៨កន្លែង៕

ដោយ៖ Moeun Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T