១គ្រាប់របស់ Arnold ស៊ុតអេមណាស់! Liverpool លើកទ័ពទៅលត់ក្រុមម្ចាស់ផ្ទះ Spurs ទក់សាច់យប់មិញ (មានវីដេអូ)

//s9.kh1.co/25/25b5f2632a98b6f07906fd99b171e0422f1ae14d.jpg
កីទ្បា

 ២៩-មករា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

នាការប្រកួតកាលពីយប់មិញនេះ ក្រុមហង្សក្រហម Liverpool បានលត់ក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាស Tottenham Hotspur ក្នុងលទ្ធផល ៣-១

អង់គ្លេស៖ កាលពីរាត្រីថ្ងៃព្រហស្បតិ៍កន្លងទៅ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ជាការប្រកួតក្នុងសប្តាហ៍ទី ២០ នៃក្របខណ្ឌ Premier League  រវាងក្រុមមាន់ខ្នាយមាស Tottenham Hotspur បានបើកទ្វាផ្ទះទទួលស្វាគមន៍ក្រុមភ្ញៀវហង្សក្រហម Liverpool

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/b4/b4b7183b4f7ba4f0d5336ff154b40af16bd44516.jpg

គួររម្លឹកដែរថា នាការប្រកួតកាលពីយប់មិញនេះ ក្រុមហង្សក្រហម Liverpool បានលត់ក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាស Tottenham Hotspur ក្នុងលទ្ធផល ៣-១។

https://s9.kh1.co/__image/w=640,h=480,q=100/54/54d2d4eb69c6bdd7fc77386b7bc80cbd0787b140.jpg

គ្រាប់បើកឆាកដំបូងរបស់ Liverpool គឺរកបានដោយកីឡាករ Firmino នៅនាទីទី ៤៥+៤។ លុះចូលតង់ទី២ នៅនាទីទី ៤៧ ខ្សែការពារស្លាបស្តាំ Alexander Arnold ក៏បានរកគ្រាប់បាល់នាំមុខបន្ថែមទៀតដែលជាគ្រាប់ទី ២ របស់ហង្សក្រហម។ ក្រោយមកភ្លាមៗនោះ នៅនាទីទី ៤៩ ក្រុម Spurs ក៏មានឱកាសវាយបកស៊ុតបញ្ចូលទីមកវិញផងដែរ ដោយកីឡាករ Hojbjerg។ ប៉ុន្តែមិនទាន់អស់នៅឡើយ Mane ក៏បានស៊ុតបញ្ចូលទីបាន ១ គ្រាប់ទៀតដែលជាគ្រាប់ចុងក្រោយឱ្យក្រុមហង្សក្រហម នៅនាទីទី ៦៥។

https://s9.kh1.co/__image/w=640,h=480,q=100/4a/4a78c0fe469fec00bbd58e7c10d6f80b31493c0a.jpg
https://s9.kh1.co/__image/w=650,h=434,q=100/72/720b199e6e84d96994af9c413da1ef5112c684cb.webp

តាមរយៈជ័យជម្នះនេះ បានជួយឱ្យក្រុមហង្សក្រហមឡើងមកឈរលេខរៀងទី ៤ វិញក្នុងតារាងចំណាត់ថ្នាក់ មាន ៣៧ ពិន្ទុក្នុងដៃ កំពុងតាមពីក្រោយក្រុមកំពូលតារាង Man City ចំនួន ៤ ពិន្ទុ នៅក្នុងក្របខណ្ឌ Premier League៕

https://s9.kh1.co/__image/w=634,h=434,q=100/15/15b8f1c374a41b1f182542c5ecaeb155b00ab9dd.jpg

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព SportsMole

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T