អឺរ៉ុប៖ អ្នកប្រដាល់សញ្ជាតិរុស្ស៊ី Khabib Nurmagomedov ដែលធ្លាប់ឡើងវាយគ្នាជាមួយអ្នកប្រដាល់សញ្ជាតិអៀរឡង់ Conor McGregor កាលពីឆ្នាំ២០១៨ បានបង្ហោះសារក្នុងន័យឌឺដងផ្លែផ្កាដល់អតីតគូប្រកួតរបស់គេក្រោយ McGregor ចាញ់ អ្នកប្រដាល់សញ្ជាតិអាមេរិក Dustin Poirier ក្នុងសង្វៀន UFC 257 ដែល Poirier បានប្រើក្បាច់ទាត់ត្រង់ជើងឲ្យ McGregor ទប់លំនឹងលែងបាននឹងដួលចុះអុកគូថលើសង្វៀនទើប Poirier ដាក់ថែមពីរដៃខ្លាំងៗរហូតលោកអាជ្ញាកណ្ដាលសម្រេចបញ្ចប់ការប្រកួតធ្វើឲ្យ Poirier ឈ្នះ McGregor នៅទឹកទី២ដោយ TKO(Technical Knock Out)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជា Khabib Nurmagomedov ដែលជាម្ចាស់ជើងឯកសង្វៀន UFC គីឡូស្រាល(lightweight) បានប្រកាសចូលនិវត្តន៍កាលពីខែតុលាឆ្នាំ២០២០កន្លងមកនេះមែនតែគេក៏បានតាមដានរាល់ព័ត៌មានទាក់ទងនឹងការប្រកួត UFC (Ultimate Fighting Championship) ធំៗដូចជាការប្រកួតរវាង Dustin Poirier និង Conor McGregor ដែរ។


បន្ទាប់ពីចប់ការប្រកួតក្រោមបរាជ័យរបស់ Conor McGregor អ្នកប្រដាល់ Khabib បានបង្ហោះសារមួយក្នុងគណនីបណ្ដាញសង្គម Twitter ផ្ទាល់ខ្លួនថា៖
This is what happened, when you change your team, leave the sparring partners who made you a champion and sparring with little kids, far away from reality.
— khabib nurmagomedov (@TeamKhabib) January 24, 2021
នេះជាអ្វីដែលគួរនឹងកើតឡើងពេលអ្នក(Conor McGregor) បានផ្លាស់ប្ដូរក្រុមចាស់ដោយឈប់រួមការងារជាមួយក្រុមការងារដែលបានធ្វើឲ្យអ្នកក្លាយជាជើងឯក ហើយទៅវ៉ៃគ្នាជាមួយក្មេងៗ មិនគួរឲ្យជឿថាវាជាការពិត!

Khabib បាននិយាយដូច្នេះបន្ទាប់ពី Conor McGregor ប្រកាសថាគេបានហ្វឹកហាត់កាយសម្បទាខ្លួនឯងឲ្យឡើងទៅ ១៥៥ផោន(ខ្នាតគីឡូ)និងហ្វឹកហាត់ជាមួយប្រព័ន្ធហ្វឹកហាត់ខុសពីលើកមុនជាមួយនឹងក្រុមការងារថ្មី។

ស្រាប់តែ Conor McGregor បានឆ្លើយវាយបកទៅ Khabib វិញយ៉ាងឡូយថា៖
បើសិនជាអ្នកឯងមកដើម្បីនិយាយពាក្យដែលមិនផ្ដល់ការគោរពដល់ខ្ញុំ អ៊ីចឹងមកឡើងសង្វៀនវិញម៉ោហើយយើងនឹងប្រកួតគ្នាម្ដងទៀត ខ្ញុំត្រៀមរួចរាល់ហើយ(ក្នុងការវាយជាមួយអ្នក)គឺប្រើការវាយគ្នាជំនួសពាក្យសម្ដី។
គួររម្លឹកផងដែរថា អ្នកប្រដាល់ Khabib Nurmagomedov ដែលមានកំណត់ត្រាធ្លាប់វាយ ២៩-០(ឈ្នះទាំង ២៩ លើក និងមិនដែលចាញ់)ធ្លាប់ចាប់ឃ្លេករបស់ Conor McGregor បង្ខំឲ្យសុំចុះចាញ់ការប្រកួត(Submission)កាលពីសង្វៀន UFC 229 នៅថ្ងៃទី៧ខែតុលាឆ្នាំ២០១៨ ត្រឹមទឹកទី៤ ៕

ប្រភព៖ nypost