Super Promotion ដ៏អស្ទារ្យ សម្រាប់រថយន្ត All New Isuzu D-Max ឆ្នាំ២០២១ ដែលមានរូបរាងថ្មី ទាំងស្រុងតែម្ដង! - Khmerload

Super Promotion ដ៏អស្ទារ្យ សម្រាប់រថយន្ត All New Isuzu D-Max ឆ្នាំ២០២១ ដែលមានរូបរាងថ្មី ទាំងស្រុងតែម្ដង!

https://s9.kh1.co/57/573c8e93a033a1cdeec1ca6b977f03e5b8478645.jpg
យានជំនិះ
 19-Jan-2021 9am · 10 months ago

Super Promotion ដ៏អស្ទារ្យ សំរាប់រថយន្ត All New Isuzu D-Max ឆ្នាំ២០២១ ដែលមានរូបរាងថ្មីទាំងស្រុងទៀតផង

ភ្នំពេញ៖​  ក្រុមហ៊ុន ខេ (ខេមបូឌា)​ បាននាំចូល រថយន្តភីកអាប់ Isuzu D-Max ស៊េរីឆ្នាំ២០២១ នៅលើទីផ្សារក្នុង​ប្រទេសកម្ពុជា ដែលមានការផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុង ទាំងផ្នែកខាងក្រៅ និងខាងក្នុង ធ្វើឲ្យវាកាន់តែលេចធ្លោ និងមានភាពទាក់ទាញជាងមុន។ ហើយដោយចូលរួមអបអរឱកាសបុណ្យចូលឆ្នាំសកល ២០២១ ក្រុមហ៊ុន ខេ (ខេមបូឌា) មាន Super Promotion សំរាប់រថយន្ត All New Isuzu D-Max ឆ្នាំ២០២១ មានដូចជា:

·       កាតម៉ាស៊ូត (Total) ដ៏ធំចំនួន 1,000L

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

·       Sticker បិតការពារឆ្កូតបានរយះពេល 3 ឆ្នាំ

·       លាងរថយន្តចំនួន 55 ដង នៅ Meguiar's Cambodia 

·       ស្លាកលេខវែង

·       បិត UV Film​ ការពារកំដៅថ្ងៃ

https://s9.kh1.co/__image/w=650,h=458,q=100/3d/3d53595a53a4e410a2a26b4214bba93e7613e54c.jpg
Super Promotion ដ៏អស្ទារ្យ សំរាប់រថយន្ត All New Isuzu D-Max ឆ្នាំ២០២១

តោះមកស្វែងយល់អំពី រថយន្ត All New Isuzu D-Max ឆ្នាំ២០២១ វិញ វាមានបំពាក់ចង្កៀងមុខ ប្រភេទ Bi-LED ដែលជាប្រភេទអំពូលភ្លើង ផ្តល់ពន្លឺច្បាស់​​ និងជួយសន្សំសំចៃការប្រើប្រាស់ថាមពលភ្លើងពីអាគុយ ហើយមានមុខងារ Auto ON/OFF នៅពេលយើងបើកបរក្នុងស្ថានភាពផ្លូវមានពន្លឺគ្រប់គ្រាន់  ស្រស់ស្អាត ហើយមានមុខងារស្វ័យប្រវត្តិទៀតផង ខណៈចង្កៀងក្រោយវិញ ជាប្រភេទ Dual Sonic LED ដែលទទួលបានរចនាបទសម័យថ្មីប្រកបដោយថាមពលពន្លឺច្បាស់ល្អ។

https://s9.kh1.co/__image/w=650,h=434,q=100/8c/8c2c215e47c1569ba6edaa3658608d1729dc58e7.jpg
រថយន្ត All New Isuzu D-Max ឆ្នាំ២០២១

នៅផ្នែកខាងក្នុងនៃ All New Isuzu D-Max 2021 មានភាពធំទូលាយ ជាមួយកៅអីខាងមុខដែលផ្តល់នូវផាសុខភាពខ្ពស់បំផុត។ វាមានបំពាក់កុងទ័រឌីជីថលទំហំ ៤,២ អ៊ីញ ព្រមទាំងអេក្រង់កម្សាន្ត ប្រភេទ Touchscreen ទំហំធំរហូតដល់ ៩ អ៊ីញ ដែលមានមុខងារជាច្រើន ហើយអាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto ទៀតផង។

https://s9.kh1.co/__image/w=650,h=434,q=100/83/83c1c73911fcd9ad052ac49c32b5e0b32142229a.jpg
រថយន្ត All New Isuzu D-Max ឆ្នាំ២០២១

រថយន្ត Pick Up ថ្មីនេះជាប្រភេទម៉ាស៊ីនម៉ាស៊ូតមានចំនួន ៤ ស៊ីំឡាំង ម៉ាសស៊ីំន ៣,០L Ddi Blue Power មានកម្លាំង ១៩០សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុន។ មិនតែប៉ុណ្ណោះ វាក៏មានជម្រើសម៉ាស៊ីនតូច ចំណុះ ១,៩ លីត្រ Ddi Blue Power កម្លាំង ១៥០ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុន ផងដែរ។ រថយន្តនេះដំណើរការដោយប្រអប់លេខអូតូ ៦ វគ្គ ដែលផ្តល់ភាពងាយស្រួលក្នុងការប្តូរពីលេខមួយទៅលេខមួយទៀត ជាមួយប្រពន្ធ័ REV Tronic Mode ហើយក៏មានលេខដៃ ៦ វគ្គផងដែរ។ អ្វីដែលពិសេសលើសនេះ គឺវាមានប្រព័ន្ធកាប់ពីតាស Terrain Command និង Electronic Diff-Lock ដែលផ្តល់ភាពងាយស្រួលក្នុងការបើកបរ នៅលើគ្រប់ស្ថានភាពផ្លូវទាំងអស់ដោយគ្មានការព្រួយបារម្ភ។

https://s9.kh1.co/__image/w=650,h=434,q=100/59/59d7302d2cabc76c6eced3516ecf198171763665.jpg
រថយន្ត All New Isuzu D-Max ឆ្នាំ២០២១

ក្រៅពីភាពលេចធ្លោខាងលើ វាក៏មានបំពាក់បច្ចេកវិទ្យាទំនើបៗជាច្រើនទៀតផងដែរ ដូចជា៖

·       ការចុចបញ្ឆេះរថយន្តពីចម្ងាយ ដោយប្រើ Smart Key​ បាន​ចម្ងាយ ២០ ម៉ែត្រ ដោយ

·       ផ្លិតទឹកមានសេនស័រចាប់សញ្ញាទឹកភ្លៀងស្វ័យប្រវត្តិ

·       Walk Away Lock ជាប្រព័ន្ធចាក់សោរទ្វាររថយន្តស្វ័យប្រវត្តិ ពេលយើងកាន់សោរដើរចេញពីរថយន្តប្រវែង ៣ ម៉ែត្រ

·       Welcome Light ជាប្រព័ន្ធបើកភ្លើងក្នុងកាប៊ីនរថយន្តស្វ័យប្រវត្តិ ពេលយើងកាន់សោដើរទៅជិតរថយន្តក្នុងចម្ងាយ ២ ម៉ែត្រ

·       ម៉ាស៊ីនត្រជាក់មុខក្រោយ ហើយអាចបើកក្នុងសីតុណ្ហភាពខុសគ្នា

បន្ថែមពីនេះវាក៏មានបំពាក់មកជាមួយប្រព័ន្ធសុវត្ថិភាពជាច្រើនដូចជា៖

·       ប្រព័ន្ធកាពារការជាប់គាំងហ្វ្រាំង ABS

·       ប្រព័ន្ធបែងចែកកម្លាំងហ្វ្រាំង EBD

·       ប្រព័ន្ធជំនួយហ្វ្រាំង BA

·       ប្រព័ន្ធផ្តល់សញ្ញាដល់អ្នកនៅខាងក្រោយ ពេលចាប់ហ្វ្រាំងរថយន្តបន្ទាន់ ESS ជាមួយប្រព័ន្ធជំនួយការគ្រប់គ្រងយានយន្តក្នុងគ្រប់ស្ថានភាពផ្លូវ

·       ប្រព័ន្ធគ្រប់គ្រងរថយន្តលើផ្លូវរអិល TCS ជួយទប់កង់រថយន្តកុំឲ្យរអិលធ្លាក់ផ្លូវ

·       ប្រព័ន្ធអេឡិចត្រូនិកគ្រប់គ្រងលំនឹងរថយន្ត ESC ជួយរក្សារថយន្តឲ្យមានលំនឹងទៅតាមទិសដៅដែលចង់ទៅ ទោះផ្លូវបត់បែនយ៉ាងណាក៏ដោយ

·       ប្រព័ន្ធជំនួយពេលបើកបរឡើងចំណោត HSA

·       ប្រពន្ធ័គ្រប់គ្រងល្បឿនពេលបើកបរចុះចំណោត HDC

·       មុខងារ Blind Spot Monitoring កញ្ចក់មើលក្រោយឲ្យសញ្ញា ពេលមានគេចងវ៉ា ឬ ពេលយើងចង់ផ្លាស់ប្តូរកន្លងផ្លូវបើកបរ

·       ប្រព័ន្ធផ្តល់សញ្ញាដាស់តឿននៅពេលដែលមានរថយន្ត ឬ អ្វីមួយនៅពីក្រោយរថយន្តក្នុងអំឡុងពេលថយក្រោយ

https://s9.kh1.co/__image/w=650,h=434,q=100/7e/7ebb88358cbf0954c3abfd5d13e6e3c2bbf97a92.jpg
រថយន្ត All New Isuzu D-Max ឆ្នាំ២០២១

ហើយ ក្រុមហ៊ុន ខេ (ខេមបូឌា) នឹងមានការតាំងបង្ហាញនៅ Aeon Sen Sok ទីតាំង Central Court នៅថ្ងៃទី​ ៣០ - ៣១​ ខែ មករា ឆ្នាំ ២០២១៕

អាសយដ្ឋានៈ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ឬទំនាក់ទំនងទូរស័ព្ទលេខ 077 98 6663 / 098 46 78 56 / 023 950 084 ឬទំព័រផ្លូវការ Isuzu-KCambodia។

Theav Sokchamroeun
ធាវ សុខចំរើន

អត្ថបទទាក់ទង

https://s9.kh1.co/52/52edba18956f0ca5039b0265d02c6fa03f5940e1.jpg

ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ ខេមបូឌា បានសម្ពោធដាក់លក់ជាផ្លូវការនូវរថយន្តនីសាន់ ថេរ៉ាស៊េរីថ្មី និងរថយន្តម៉ូដែលថ្មីនីសាន់ អាល់មេរ៉ា ក្នុងព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញនេះ!

 06-Nov-2021 
 12pm · 24 days ago