ក្រុមហ៊ុនរថយន្ត តូយ៉ូតា (ខេមបូឌា) ធ្វើការបង្ហាញជូនរថយន្ត Corolla Cross ម៉ូឌែលចុងក្រោយ! - Khmerload

ក្រុមហ៊ុនរថយន្ត តូយ៉ូតា (ខេមបូឌា) ធ្វើការបង្ហាញជូនរថយន្ត Corolla Cross ម៉ូឌែលចុងក្រោយ!

https://s9.kh1.co/ca/ca9e33ff5f27a1e48ae174930b25367077dc71e7.jpg
យានជំនិះ
 18-Jan-2021 8am · 10 months ago

រថយន្ត Corolla Cross ម៉ូឌែលចុងក្រោយ

ភ្នំពេញ៖​ ក្រុមហ៊ុនរថយន្ត​ តូយ៉ូតា (ខេមបូឌា)​ ខូ អិលធីឌី ដែលជាតំណាងផ្គត់ផ្គង់ផ្តាច់មុខរបស់រថយន្ត​Toyota ធ្វើការសម្ពោធជាផ្លូវការរថយន្ត Corolla Cross ម៉ូឌែលចុងក្រោយឆ្នាំ២០២១ នៅទីតាំងស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញតាមរយៈការផ្សាយបន្តផ្ទាល់របស់ក្រុមហ៊ុន Toyota Cambodia នៅលើផេកហ្វេសបុកផ្លូវការរបស់ក្រុមហ៊ុន។

ដូចជាកិត្តិនាមរបស់រថយន្ត Toyota Corolla Cross គឺជាការរួមបញ្ចូលគ្នានៃរថយន្ត Corolla និងរថយន្តSUV ផលិតឡើងនៅលើតួគ្រោងឆ្អឹង ដែលមានបច្ចេកវិជ្ជាចុងក្រោយឈ្មោះ​ TNGA (Toyota New Generation Architecture) ជាមួយគំនិតដែលយកមកបង្កើត Toyota Corolla Cross ដើម្បីគុណសម្បត្តិ២យ៉ាងគឺភាពរឹងមាំ​និងរំលេចនូវភាពលេចធ្លូររបស់ខ្លួន។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=488,q=100/65/65e216d4eff27c3fcfdf07f3e9f77430cfac3917.jpg
រថយន្ត Corolla Cross ម៉ូឌែលចុងក្រោយ

ភាពរឹងមាំដែលផ្តោតសំខាន់ទៅលើការបង្កើនគុណភាព នៃប្រតិបត្តិការប្រចាំរបស់តួគ្រោងឆ្អឹង និងការបង្កើតឡើងជាមួយតួនាទីសំខាន់ៗ ដែលនាំមកនូវលក្ខណះពិសេស របស់រចនាបថនីមួយៗ ធ្វើឲ្យមានភាពទាក់ទាញដ៍ល្អឥតខ្ចោះ។ រថយន្ត Corolla Cross បំពាក់នូវបច្ចេកវិទ្យាចុងក្រោយឈ្មោះTNGA ដោយផ្តល់នូវភាពរឹងមាំនិងសុវត្ថិភាពខ្ពស់ គុណភាពនៃការបើកបរ មានផាសុកភាព និងងាយស្រួលក្នុងការប្រើប្រាស់ និងជាពិសេសមោទនភាពជាម្ចាស់រថយន្តដ៍ទំនើបនេះ។

ក្រៅពីបច្ចេកវិទ្យា TNGA រថយន្តជំនាន់ចុងក្រោយរបស់គ្រួសារតូយ៉ូតា បានបន្ថែមនូវប្រព័ន្ធសុវត្ថិភាពជំនាន់ចុងក្រោយរបស់តូយ៉ូតា ដែលជាកញ្ចប់សុវត្ថិភាព TSS (Toyota Safety Sense) មានមុខងារ៤គឺ ១.ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់និងចាប់ហ្វ្រាំងស្វ័យប្រវត្តិ ២.ប្រព័ន្ធបន្ថែមនិងបន្ថយល្បឿនស្វ័យប្រវត្តិតាមរថយន្តខាងមុខ ៣.ផ្តល់រក្សាទីតាំងរថយន្តមិនឲ្យរេចង្កូតចាកគន្លងផ្លូវ ៤.ទំលាក់ភ្លើងហ្វាពេលមានរថយន្តបើកមកបញ្រ្ចាសទិស។ លើសពីប្រព័ន្ធ TSS នេះរថយន្តក៍មានប្រព័ន្ធសុវត្ថិភាពផ្សេងដូចជា VSC & TRC, ABS, EBD, BA, VSC ជំនួយពេលឡើងនិងចុះចំណោទ។

https://s9.kh1.co/__image/w=650,h=488,q=100/84/84587892697a7ec336de82ecc61c860d4d67b7e4.jpg
រថយន្ត Corolla Cross ម៉ូឌែលចុងក្រោយ

រថយន្តនេះមានបំពាក់សិនស័រជំនួយមុខក្រោយធ្វើការស្របគ្នាជាមួយកាម៉េរា នៅលើកញ្ចក់ចំហៀងមើលក្រោយមានសញ្ញាបង្ហាញឧបសគ្គពេលវាជែង ឯនៅពេលដែលថយចេញពីចំណតក៍មានផ្តល់សញ្ញាពេលមានឧបសគ្គដូចគ្នា។ អេក្រង់កំសាន្តជាមួយបច្ចេកវិជ្ជា Apple Car Play  និង Android Auto   នៅលើទូរស័ព្ទដៃដើម្បីសម្រួលការបង្ហាញផែនទី​ និងមានប្រព័ន្ធកំសាន្តឈានមុខផ្សេងៗទៀត។ រថយន្ត Corolla Cross មានរូបរាងថ្មីមួយក្នុងចំណោមរថយន្តToyotaប្រភេទSUVដ៍សំខាន់ ដោយរួមបញ្ចូលគ្នានៃរថយន្តCorollaជាមួយនឹងរថយន្តRav4 ទាំងក្នុងនិងក្រៅ។ ការរចនាបទថ្មីស្រឡាងប្រកបដោយផាសុកភាពរបស់រថយន្ត Corolla Cross បានទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជនយ៉ាងខ្លាំងទៅលើរូបរាងដ៍ប្រណិតជាមួយនឹងសមត្ថភាពខ្ពស់របស់ម៉ាស៊ីន។ រថយន្ត Corolla Cross​ ប្រើប្រាស់នូវបច្ចេកវិទ្យាកង់មុខមានពេលឧបសគ្គ​ (front-wheel drive) ជាមួយនឹងម៉ាស៊ីនទំហំស៊ីឡាំង1.8L ផលិតកម្លាំងសេសបានរហូតដល់១៤០សេស។

Mr. Hiroyuki Itoh, អគ្គនាយកក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា)បានថ្លែងសុន្ទរកថា៖

«របស់គាត់ផ្តោតលើការផ្តល់ផលិតផលល្អបំផុត​និងសេវាកម្មឱ្យអតិថិជនគ្រប់រូប ក្នុងការរស់នៅប្រកបទៅនឹងភាពងាយស្រួល​និងសុវត្ថិភាព ទោះបីប្រជាជនកំពុងមានបញ្ហាប្រឈមមុខនឹងការរីករាលដាល នៃជំងឺរាតត្បាតនិងផលប៉ះពាល់នៃ Covid19 នៅទូទាំងពិភពលោកក៏ដោយ។»

ក្នុងការថ្លែងសុន្ទរកថារបស់គាត់បន្តថា៖

«​ យើងជឿជាក់យ៉ាងមុតមាំថានៅតែអាចផ្សារភ្ជាប់គ្នាបានមិនថា ក្នុងកាល:ទេស:ណាក៏ដោយយើងក៏បាននាំជូននូវរថយន្តប្រភេទថ្មីលក្ខណ:គ្រួសារ ដែលអាចនាំលោកអ្នកទៅដល់គោលដៅដែលអ្នកចង់ទៅដោយមានសុវត្ថិភាព។លោកក៏បានសង្កត់ធ្ងន់ផងដែរអំពីវិធីដែលក្រុមហ៊ុនតូយ៉ូតាអាចជួយអ្នកជំនាញ និងអាជីវកម្មឱ្យសម្រេចគោលដៅរបស់ពួកគេនិងចូលរួមចំណែកដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈការបង្ហាញនូវមធ្យោបាយដឹកជញ្ជូនចុងក្រោយមួយ ដែលអាចបត់បែន និងមានលក្ខណះពិសេស ដែលអនុញ្ញាតឱ្យមានការចល័ត និងរីកចម្រើនដែលអាចជឿទុកចិត្តបាន។»

https://s9.kh1.co/__image/w=650,h=488,q=100/7d/7d7f9e1c5f51f7eb246006ee542a7de57c55c909.jpg
រថយន្ត Corolla Cross ម៉ូឌែលចុងក្រោយ

លក្ខណៈពិសេសនៃរថយន្តត្រូវបានណែនាំដោយ Mr. Tha Sopheap រួមទាំងMr. Wathenac Keo ហើយនឹងក្រុមខាងតូយ៉ូតាToyota Corolla Cross ឥឡូវនេះមាននៅគ្រប់សាខាតូយ៉ូតាទាំង៥កន្លែង​មាននៅសាខាទួលគោកសាខាទួលសង្កែ​ សាខាបឹងកេងកងសៀមរាប និងសាខាបាត់ដំបង ហើយវាមានជម្រើសពណ៌ផ្សេងៗសម្រាប់អតិថិជនជ្រើសរើសបានផងដែរ៕

Theav Sokchamroeun
ធាវ សុខចំរើន

អត្ថបទទាក់ទង

https://s9.kh1.co/52/52edba18956f0ca5039b0265d02c6fa03f5940e1.jpg

ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ ខេមបូឌា បានសម្ពោធដាក់លក់ជាផ្លូវការនូវរថយន្តនីសាន់ ថេរ៉ាស៊េរីថ្មី និងរថយន្តម៉ូដែលថ្មីនីសាន់ អាល់មេរ៉ា ក្នុងព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញនេះ!

 06-Nov-2021 
 12pm · 24 days ago