អូស្រ្តាលី៖ សត្វព្រាបមួយក្បាល ដែលគ្រោងនឹងបាញ់សម្លាប់ ដោយអាជ្ញាធរនៅក្នុងប្រទេសអូស្ត្រាលី ព្រោះវាធ្វើខុសនឹងច្បាប់ហាមនាំចូលសត្វពីក្រៅប្រទេសរបស់អូស្រ្តាលី ក្រោយគេបានរាយការណ៍មកថា វាបានហើរឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកពីសហរដ្ឋអាមេរិកមក។ ប៉ុន្តែពេលនេះ ត្រូវបានលើកលែងទោសវិញ បន្ទាប់ពីមានការស៊ើបអង្កេតរបស់មន្រ្តីអូស្រ្តាលីថា វាជាបក្សីក្នុងស្រុក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសត្វព្រាបដែលបានរកឃើញនៅក្នុងសួនទីក្រុង Melbourne ដោយលោក Kevin Celli-Bird បានដាក់ឈ្មោះវាថា "ចូ" កំពុងកក្រើកជុំវិញពិភពលោក។ ក្នុងនោះ លោក Kevin បានរកឃើញស្លាកលេខនៅលើជើងវា ដែលបង្ហាញថាវាមានម្ចាស់នៅរដ្ឋមួយក្នុងសហរដ្ឋអាមេរិក។ ប៉ុន្តែយោងតាមការស៊ើបអង្កេតរបស់មន្ត្រីអូស្រ្តាលីបានបញ្ជាក់ថា ស្លាកលេខនៅលើជើងវាគឺជារបស់ក្លែងក្លាយ ហើយវាគឺសត្វបក្សីក្នុងស្រុក ដូចនេះចំពោះវិធានការ ដែលត្រូវសម្លាប់វាត្រូវបានលុបចោល។
គួរជម្រាបដែរថា ប្រទេសអូស្រ្តាលីបានចេញច្បាប់ស្តីពីការហាមឃាត់នាំសត្វចូលពីក្រៅប្រទេស ពីព្រោះដើម្បីការពារពីមេរោគដែលសត្វទាំងនោះ នាំយកមកចម្លងនៅក្នុងប្រទេស៕



ប្រភព៖ bbc