កម្ពុជា៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់អ្នកគាំទ្រវិស័យកីឡានៅក្នុងប្រទេសកម្ពុជា កាលពីខែមឧសភាកន្លងទៅ បន្ទាប់ពីម្ចាស់មេដាយមាស៣ជំនាន់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ( South East Asian Games) វីរកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី បានចូលរោងភ្ជាប់ពាក្យជាមួយនឹងគូដណ្ដឹងដ៏ស្រស់សង្ហារម្នាក់ ឈ្មោះថា កែវ ដេវិត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ មានលេចធ្លាយនូវបណ្ដុំរូបភាព Pre-Wedding ជាច្រើនសន្លឹករបស់កីឡាការិនីកម្ពស់ ១,៨៣ម៉ែត្ររូបនេះ ជាមួយនិងគូដណ្ដឹង បានដឹកដៃគ្នាទៅថតរូបនៅឯឆ្នេរសមុទ្រ ជាមួយនឹងការតុបតែងខ្លួនបែបសាមញ្ញតែទាក់ទាញ បង្ហាញនូវភាពផ្អែមល្ហែម និងរូម៉ែនទិក សក្ដិសមជាគូស្នេហ៍។
ជាមួយនឹងការរូបភាព Pre-Wedding ដ៏ស្វីតនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន បានចូលរួមជូនពរ និងអបអរសាទរ ចំពោះ សៀវម៉ី និងអនាគតស្វាមីផងដែរ៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖









