អាមេរិក៖ នៅពេលដែលប្រធានាធិបតី ដូណាល់ ត្រាំ កោះប្រជុំគណៈរដ្ឋមន្ត្រីរបស់គាត់នៅឯសេតវិមាន កាលពីថ្ងៃពុធ ស្របពេលរដ្ឋធានីវ៉ាស៊ីនតោនទទួលបានព័ត៌មាននៃការរំលោភបំពានទិន្នន័យដ៏ធំមួយ ប្រធានទីភ្នាក់ងារភាគច្រើនដែលពាក់ព័ន្ធនឹងរឿងនេះបែរជាអវត្តមាន។ បន្ទាប់ពីកិច្ចប្រជុំ លោក ត្រាំ មិនបាននិយាយអ្វីអំពីការវាយប្រហារដែលមិនត្រូវបានរកឃើញ ដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់លោក អស់រយៈពេលជាច្រើនខែ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅពេលដែលទីភ្នាក់ងារទាំងនេះមកជួបជុំ ដើម្បីវាយតម្លៃការខូចខាត ដែលរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អាចរីករាលដាលជាងការគិតដំបូង ដែលបង្កហានិភ័យធ្ងន់ធ្ងរដល់រដ្ឋាភិបាលសហព័ន្ធ ប៉ុន្តែលោកប្រធានាធិបតីផ្ទាល់នៅស្ងៀមស្ងាត់ចំពោះបញ្ហានេះ ដោយខ្វល់ខ្វាយទៅលើរឿងចាញ់ឆ្នោតនិងការលួចបន្លំសន្លឹកឆ្នោត។
ការរំលោភបំពានទិន្នន័យដ៏ធំដែលត្រូវបានបង្ហាញនៅក្នុងសប្ដាហ៍ចុងក្រោយនៃដ្ឋបាលរបស់លោក ត្រាំ អាចនឹងធ្វើឲ្យល្អក់កករភាពជាប្រធានាធិបតី ដោយចោទជាសំណួរទៅកាន់រុស្ស៊ីនិងការប៉ុនប៉ងមិនបានសម្រេច ដែលអាចប៉ះពាល់ចំណងមិត្តភាពជាមួយលោក វ៉្លាឌីមៀ ពូទីន។
ដូចគ្នានឹងអ្វីដែលលោកមិនអើពើពីចំនួនករណីកើនឡើងនៃវីរុសកូរ៉ូណាចុងក្រោយ លោក ត្រាំ ធ្លាប់ទទួលខុសត្រូវទាំងអស់ ប៉ុន្តែបានបោះបង់ចោលការទទួលខុសត្រូវ នៅក្នុងសប្ដាហ៍ចុងក្រោយរបស់គាត់នៅក្នុងការិយាល័យ។
សេតវិមានមិនបានរាយការណ៍សង្ខេបអំពីព័ត៌មានចារកម្ម នៅលើកាលវិភាគប្រចាំថ្ងៃរបស់ប្រធានាធិបតី ចាប់តាំងពីដើមខែតុលា តែមន្ត្រីខ្លះនិយាយថា គាត់ត្រូវបានគេផ្ដល់ព័ត៌មានសង្ខេបអំពីចារកម្ម នៅពេលការផ្ដល់ព័ត៌មានសង្ខេបផ្លូវការមិនមាននៅលើកាលវិភាគ ហើយមន្ត្រីជាន់ខ្ពស់នៃសេតវិមានបាននិយាយថា លោក ត្រាំ ត្រូវបានគេរាយការណ៍ពីរឿងហេក ដោយមន្ត្រីស៊ើបការណ៍សម្ងាត់កំពូលរបស់លោក កាលពីថ្ងៃព្រហស្បតិ៍៕