រដ្ឋកាលីហ្វ័រញ៉ា បញ្ជាទិញថង់រុំសាកសព និងទូក្លាសេជាច្រើនគ្រឿងបន្ថែម ខណៈចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ នៅតែបន្តកើនឡើងខ្លាំង

//s9.kh1.co/f0/f02aedc392a592aa0b76ddcc30916ba428f01caa.jpg
សង្គម

 ១៧-ធ្នូ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

រដ្ឋកាលីហ្វ័រញ៉ា បានទិញថង់រុំសាកសពចំនួន ៥០០០ ថង់ និងទូទឹកកកក្លាសេសាកសពជាង ៦០ គ្រឿង ដើម្បីទុកចែកចាយទៅកាន់មន្ទីរពេទ្យ និងទៅតាមតំបន់នានា

កាលីហ្វ័រញ៉ា តាមការចុះផ្សាយរបស់សារព័ត៌មាន​ NBC បានឱ្យដឹងថា អាជ្ញាធររដ្ឋកាលីហ្វ័រញ៉ា បានទិញថង់រុំសាកសពចំនួន ៥,០០០ថង់ និងទូទឹកកកក្លាសេសាកសពជាង ៦០គ្រឿងបន្ថែម ដើម្បីទុកចែកចាយទៅកាន់មន្ទីរពេទ្យ និងទៅតាមតំបន់នានា ខណៈចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅតែបន្តកើនឡើងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បានគូសបញ្ជាក់ឱ្យដឹងថា ទោះបីជាវ៉ាក់សាំងកូវីដ១៩ បានចាប់ផ្តើមចែកចាយនៅទូទាំងអាមេរិកក៏ដោយ ក៏វិបត្ដិនេះនៅមិនទាន់ចប់ដែរ ដោយសារតែចំនួនអ្នកស្លាប់ពីមួយថ្ងៃទៅមួយថ្ងៃនៅមិនថមថយទាល់តែសោះ។

ក្នុងនោះលោកក៏បានបន្តថា ប្រជាជនត្រូវមានភាពសុទិដ្ឋិនិយមទៅលើបញ្ហាដែលខ្លួនកំពុងជួបប្រទះ និងត្រូវការពារខ្លួនដោយពាក់ម៉ាស បាញ់អាកុល រក្សា​គម្លាតចំងាយ និងអនុវត្តតាមវិធានការផ្សេងៗទៀត ដើម្បីរួមគ្នាកាត់បន្ថយការរីករាលដាលនៃមេរោគឆ្លង ពីព្រោះថាស្ថានភាពបច្ចុប្បន្ននេះមិនអាចមើលស្រាលបានឡើយ។

គួរជម្រាបឱ្យដឹងថា នៅរដ្ឋកាលីហ្វ័រញ៉ា មានករណីឆ្លងកូវីដ១៩ ថ្មីនៅទូទាំងរដ្ឋប្រហែលជាង ៣២,៣០០ ករណីឯនោះក្នុងមួយថ្ងៃៗ ក្នុងនោះចំនួនករណីប្រជាជនដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ បានកើនឡើងពីប្រមាណ ៨,៥០០ ករណី ទៅប្រហែល ១៤,២០០ កាលពីថ្ងៃច័ន្ទ។ ហើយមនុស្សច្រើនជាង ២១,០០០ នាក់បានស្លាប់ ហើយតួលេខនេះនៅតែបន្តកើនឡើងជារៀងរាល់ថ្ងៃ។ នៅចុងខែធ្នូនេះ រដ្ឋកាលីហ្វ័រញ៉ាក៏រំពឹងថា នឹងអាចទទួលបានវ៉ាក់សាំងចំនួន ២.១ លានដូស៕

អ្នកជំងឺកូវីដ ១៩ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់
អ្នកជំងឺកូវីដ ១៩ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់
អ្នកជំងឺកូវីដ ១៩ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់
អ្នកជំងឺកូវីដ ១៩ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់
សាកសពអ្នកជំងឺកូវីដ ១៩
សាកសពអ្នកជំងឺកូវីដ ១៩
ក្រុមគ្រូពេទ្យនៅរដ្ឋកាលីហ្វ័រញ៉ា
ក្រុមគ្រូពេទ្យនៅរដ្ឋកាលីហ្វ័រញ៉ា
  អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom
  អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom
Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

//s9.kh1.co/e1/e11af45dfc485cf20e8bf2cedd0bb510632c6034.jpg

"ក្រុមយុវជនបូជាការពារយុត្តិធម៌" ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកអំណោយចុះសាកសួរសុខទុក្ខកងទ័ពផ្ទាល់ រួមមានថវិកា ២០០លានរៀល អង្ករ៥០តោន មីជាតិ២ពាន់កេះ ជូនបញ្ជាការដ្ឋានអង្គរក្សប្រចាំការនៅសមរភូមិមុខ

 ៣១-ឧសភា-២០២៥ 
 ៣ល្ងាច · មួយថ្ងៃមុន
//s9.kh1.co/a5/a5048965579e6e07291f715fe6a78ecf6484eba6.jpg

ថវិកាសរុប ២០០០ លានរៀលនិងអង្ករ ១០០តោន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រាតំណាងឱ្យទីប្រឹក្សា អនុប្រធាន ប្រធានក្រុម និង សមាជិកទាំងអស់ នៃ យុវជនបូជាការពារយុត្តិធម៌ ឧបត្ថម្ភដល់កងទ័ពជួរមុខនៅព្រំដែន

 ៣០-ឧសភា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T