គ្មានអ្នកណាអាចមកដណ្ដើមមនុស្សយើងស្រឡាញ់ ចេញពីយើងបានឡើយ ឱ្យតែគេស្រឡាញ់យើងពិត

//s9.kh1.co/b9/b99d345182e0510cdb79403dc0b2d299a9ab399b.jpg
ប្រលោមលោក & អប់រំ

 ១២-ធ្នូ-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

គ្មានអ្នកណាអាចមកដណ្ដើមមនុស្សយើងស្រឡាញ់ ចេញពីយើងបានឡើយ ឱ្យតែគេស្រឡាញ់យើងពិត

អំណាចនៃសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដ មិនមានអ្វីអាចមកបំបែក ឬពង្រាត់បាន ក្រៅតែពីសេចក្ដីស្លាប់នោះឡើយ ឱ្យតែមនុស្សពីរនាក់ ជាក់ថាស្រឡាញ់គ្នា មានចិត្តស្មោះត្រង់ចំពោះគ្នា ទោះមានអ្នកទីពីរ ទីបី ទីបួន ប៉ុន្មាននាក់ចូលមក ក៏មិនអាចឱ្យអ្នកបែកគ្នាបានដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

លើកលែងតែមនុស្សរបស់យើងប្រុងក្បត់ មានចិត្តលើអ្នកដែលចូលមកជ្រៀតជ្រែក ចិត្តទោរទន់ ទៅតាមគេដែរ ទើបអាចឱ្យប្រែចិត្ត ផ្លាស់ប្ដូរ បាត់បង់ក្ដីស្រឡាញ់ និងភាពស្មោះត្រង់ចំពោះដៃគូរបស់ខ្លួនឯង។ ជឿទៅថា មនុស្សដែលស្មោះចំពោះដៃគូ មនុស្សដែលស្រឡាញ់យើងពិតប្រាកដ មិនថានៅពីមុខ ឬក្រោយខ្នងយើងទេ ឬទោះមានគេល្អជាងយើង ស្អាតជាងយើង មានជាងយើងប៉ុនណា ក៏គេនៅតែស្ម័គ្រស្មោះចំពោះយើងគ្រប់វេលា។

ប៉ុន្តែ ប្រសិនបើគេមិនស្មោះចំពោះយើងហើយនោះ ទោះយើងឱបក្រសោបគេប៉ុនណា ទោះយើងល្អនឹងគេប៉ុនណា ក៏គេនៅតែអាចក្បត់យើង ទៅរកអ្នកផ្សេងបានដែរ គេអាចធ្វើបានសូម្បីតែ អ្នកក្រោយ ទាំងអន់ ទាំងអាក្រក់ជាងយើង ក៏គេនៅតែចេញទៅ នេះក៏ព្រោះតែគេមិនមានចិត្តស្មោះចំពោះយើង។

រូបតំណាង
រូបតំណាង

គេថា «មនុស្សពីរនាក់ ទោះឈ្លោះគ្នាប៉ុណ្ណា ក៏មិនបែកគ្នាដែរ កុំឱ្យតែមានអ្នកទីបីចូលមកជ្រៀតជ្រែក» ប៉ុន្តែការពិតមិនដូច្នោះទេ​ មនុស្សដែលមានចិត្តស្មោះចំពោះគ្នា ជឿជាក់ និងស្រឡាញ់គ្នាពិត ទោះមានអ្នកទីបី ចូលមកក៏មិនបែកគ្នាដែរ សំខាន់ឱ្យតែចេះជឿជាក់ និងឱ្យតម្លៃលើគ្នា អ្នកទីបី មិនមានសិទ្ធ ឬអំណាច បំបែក ឬឆក់យកមនុស្សរបស់យើងទៅបានឡើយ លើកលេងតែមនុស្សរបស់យើងហ្នឹង មានចិត្តហេលហាល ទោរទន់ទៅរកគេដែរ។ បើបាត់បង់មនុស្សដែលយើងស្រឡាញ់ចេញទៅ កុំបន្ទោសអ្នកនេះ អ្នកនោះ ឬអ្នកទីបី តែគួរបន្ទោសមនុស្សរបស់យើង ដែលទន់ជ្រាយ ចិត្តមិនរឹងមាំ ឱ្យគេមកពង្វក់ បង្វែរបាន៕

រូបតំណាង
រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T