Texas Chicken ចាប់ផ្តើមបើកដំណើរការសាខាទី១ ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជាហើយ!

//s9.kh1.co/17/176fcc69144e3c86f679063dcaa9cb63c3e1e57b.jpg
សង្គម

 ០៨-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

Texas Chicken ចាប់ផ្តើមបើកដំណើរការសាខាទី១ ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជាហើយ!

ភ្នំពេញ៖​ Texas Chicken បានបង្ហាញវត្តមានរបស់ខ្លួនជាសកលដោយ​ធ្វើការបើកដំណើរការទីតាំងដំបូង របស់ខ្លូននៅប្រទេសកម្ពុជានៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២០ ជាមួយនឹងទីតាំងដ៏ល្អឥតខ្ចោះ ដែលស្ថិតនៅចំកណ្តាលទីក្រុង ភ្នំពេញ ដែល​មានទីតាំងនៅលើផ្លូវលេខ ៥១(Pasteur) កែងនឹងផ្លូវលេខ ៣០២ សង្កាត់ បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Texas Chicken ចាប់ផ្តើមបើកដំណើរការសាខាទី១
Texas Chicken ចាប់ផ្តើមបើកដំណើរការសាខាទី១

ការបើកដំណើរការនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងអភិវឌ្ឍន៍អាជីវកម្មផ្តាច់មុខជាមួយ ក្រុមហ៊ុន TH F&B Co., LTD ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញ ផ្នែកផ្គត់ផ្គង់និងនាំចូលនូវ ចំណីអាហារដែលមានគុណភាពខ្ពស់ មកក្នុងប្រទេសកម្ពុជា ដែលសព្វថ្ងៃក្រុមហ៊ុននេះ បាននឹងកំពុងតែគ្រប់គ្រងនូវហាងអាហារដែលនាំចូលមកពីក្រៅប្រទេសម៉ាកល្បីៗក្នុងពិភពលោក ចំនួន ៦ប្រេនរួចមកហើយ។

Texas Chicken ចាប់ផ្តើមបើកដំណើរការសាខាទី១
Texas Chicken ចាប់ផ្តើមបើកដំណើរការសាខាទី១
Texas Chicken ចាប់ផ្តើមបើកដំណើរការសាខាទី១
Texas Chicken ចាប់ផ្តើមបើកដំណើរការសាខាទី១

                 លោក Yang Ming (YM) Ong  អនុប្រធានប្រតិបត្តិអន្តរជាតិនៃប្រេន Texas Chicken មាន ប្រសាសន៍ថា ៖

« យើងពិតជាមានមោទនភាព ក្នុងការនាំមកជូននូវរសជាតិដ៏ឈ្ងុយឆ្ងាញ់ និង ជារសជាតិដើមពីរដ្ឋតិចសាស មកកាន់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា និង ប្រទេសផ្សេងៗ ទៀតនៅក្នុងតំបន់ អាស៊ី និង ជុំវិញពិភពលោក។លោកបានបន្តទៀតថា គ្រប់ អត្តសញ្ញាណរបស់យើងទាំង និមិត្តសញ្ញា ភាពទាក់ទាញតាមរយៈ ការដាក់បង្ហាញរូបភាព និង មឺនុយបែបឌីជីថល ព្រមជាមួយនឹងរចនាបថនៅក្នុងហាងរបស់យើងផ្ទាល់បានបង្ហាញ យ៉ាងច្បាស់ពីបទពិសោធន៍ដែលអ្នកទាំងអស់គ្នានឹងទទួលបានពី Texas Chicken  រួមមានទាំងសាច់មាន់បំពង ដែលមានពោរពេញទៅដោយរសជាតិបែបហឹរ​ និងកាន់តែ​ពិសេសនោះគឺរសជាតិឈ្ងុយឆ្ងាញ់ដែលមិនអាចបំភ្លេចបានគឺជារសជាតិដើមពីរដ្ឋតិច​សាសផ្ទាល់ តែម្តង ។  »

Texas Chicken ចាប់ផ្តើមបើកដំណើរការសាខាទី១
Texas Chicken ចាប់ផ្តើមបើកដំណើរការសាខាទី១
Texas Chicken ចាប់ផ្តើមបើកដំណើរការសាខាទី១
Texas Chicken ចាប់ផ្តើមបើកដំណើរការសាខាទី១

ជាមួយនឹងបញ្ជីមុខអាហារតាមបែបអន្តរជាតិនៅ Texas Chicken Cambodia នឹងផ្តល់ជូន អតិថិជននូវសាច់មាន់បំពងរសជាតិហឺរ ដែលល្បីល្បាញបំផុតរបស់ Texas Chicken​ ជាមួយនិងការប្រលាក់គ្រឿង ២ ដង និង ការប្រលាក់ម្សៅ ធ្វើដោយដៃផ្ទាល់ តាមដំណាក់ កាលនីមួយៗយ៉ាងយកចិត្តទុកដាក់ ហើយម៉ត់ចត់បំផុត ដើម្បីធានាបាននូវរសជាតិ ហឹរនិងឈ្ងុយឆ្ងាញ់គ្រប់ម៉ាត់។

មិនត្រឹមតែមានសាច់មាន់បំពងរសជាតិហឹរមួយមុខនោះទេ Texas Chicken ក៏មានសាច់មាន់បំពងរសជាតិដើមផងដែរ ដែលមានរសជាតិឆ្ងាញ់ ហើយស្រស់ៗ ពោរពេញទៅដោយរសជាតិ ដ៏ពិសេសតាមបែបរសជាតិដើមផងដែរ។ ក្រៅពីនេះយើងក៏មាន នំបិសស្គីត (Honey-Butter Biscuits) ដ៏ឈ្ងុយឆ្ងាញ់ ប្លែក ដែលត្រូវបានដុតថ្មីៗជារៀងរាល់ថ្ងៃ ហើយក៏មានសាច់មាន់បំពងស្រួយៗជាផ្នែក មិនមានជាប់ឆ្អឹងដែលមានរសជាតិជាប់ចិត្ត និងអតិថិជនទាំងអស់តែងតែចូលចិត្ត នោះគឺ Chicken Tenders ។

បន្ថែមពីលើនេះទៀតនោះ Texas Chicken ក៏មាន Wrap បែបមុិចស៊ិចកូ (Mexicana wrap) និងប៊ឺហ្គឺជាច្រើនប្រភេទដូចជា BBQ Club Burger​ ជាដើម​ មិនតែប៉ុណ្ណោះ​យើងក៏មាន Jalapeno បំពងថែមទាំងមានឈីសនៅខាងក្នុង (Jalapeno Bombers)​, នំខេក strawberry និង អាហារឆ្ងាញ់ៗជាច្រើនទៀត។ កាន់តែពិសេសទៀតនោះ Texas Chicken ក៏បានបង្កើតអាហារបែបច្នៃប្រឌិត ដែលបង្កើតឡើងសម្រាប់បំពេញតំរូវការរសជាតិរបស់ អតិថិជននៅតំបន់អាស៊ីផងដែរ ដែលមានដូចជា បាយមាន់ Teriyaki  និង បាយមាន់ Kee Mao ។

Texas Chicken ចាប់ផ្តើមបើកដំណើរការសាខាទី១
Texas Chicken ចាប់ផ្តើមបើកដំណើរការសាខាទី១

តាមប្រសាសន៍របស់លោក ណម ហាវ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន TH F&B Co., LTD​ ​

បានថ្លែងថា៖

« អ្វីដែលយើងចង់ចែករំលែកឲ្យអ្នកទាំងអស់គ្នាបានដឹង គឺរសជាតិដ៏ ពិសេសរបស់ Texas Chicken គឺវាពិតជាសាកសមបំផុតសម្រាប់អ្នកទាំងអស់គ្នា”លោកបានមាន ប្រសាសន៍បន្តទៀតថា រាល់អាហារគ្រប់ប្រភេទរបស់យើងគឺជាអ្វី ដែលតិចសាសមានហើយយើងនឹងនាំមកជូនប្រជាជនខ្មែរទាំងអស់ បានសាកល្បងនូវរសជាតិដ៏ប្លែកថ្មីដែល មានភាពច្នៃប្រឌិតនិងជាអ្វីដែលអ្នកគ្រប់គ្នាតែងតែចង់បាន។ ជាអាហារដ៏ពិសេសដែល យើងនឹងធ្វើការផ្តល់ជូនអ្នកគ្រប់គ្នាដូចអ្វីដែល Texas Chicken កំពុងតែផ្តល់ជូននូវ រសជាតិដ៏ពិសេសឈ្ងុយឆ្ងាញ់ គ្មានពីរទៅកាន់ពិភពលោកផងដែរ ។  »

ដើម្បីជាការអបអរសាទរក្នុងឱកាសបើកដំណើរការទីតាំងដំបូងរបស់ Texas Chicken Cambodia ក៏មានជាកម្មវិធីពិសេសដូចជា៖

  • ការផ្តល់ជូនប្រូម៉ូសិន Free coupon មួយក្នុង​ចំណោមបីដែលលោក​អ្នក​អាច​ជ្រើស​រើស​​​បានដោយឥតគិតថ្លៃរាល់ការចំណាយចាប់ពី១០$ឡើងទៅ។​
  • លោកអ្នកក៏អាចមានឱកាសឈ្នះរង្វាន់ជាការញ៉ាំសាច់មាន់ហ្រ្វ៊ី ពេញមួយខែ ក្នុង​ការ​ចូល​រួមលេងហ្គេមថតរូបជាមួយអាហារនៅ Texas Chicken ចាប់ពីថ្ងៃបើក​ដំណើរ​ការ​នេះតែម្តង។
  • រាល់ការចំណាយតាមអនឡាញចាប់ពី១០$​ឡើងទៅ លោកអ្នកនឹងទទួលបាន​កូកា​​​កូឡា​មួយដប ដែលមានចំណុះដល់ទៅ១លីត្រកន្លះ​ រួមនឹងការដឹកជញ្ចូន​ដោយ​ឥត​គិត​ថ្លៃ​ ​និងហ្រ្វ៊ីគូប៉ុង​មួយ​​​​​​ភ្លាមៗតែម្ដង ។​
Texas Chicken ចាប់ផ្តើមបើកដំណើរការសាខាទី១
Texas Chicken ចាប់ផ្តើមបើកដំណើរការសាខាទី១

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីប្រូម៉ូសិន និង ការផ្តល់ជូនពិសេសផ្សេងៗទៀតលោកអ្នក អាចតាមដានតាមរយៈ គេហទំព័រហ្វេសប៊ុកជាផ្លូវការរបស់ Texas Chicken Cambodia: https://www.facebook.com/TexasChickenCambodia

Contact Us: 077666916/077666617

Find Us Here: https://goo.gl/maps/Pfwwx3DjLYg3ybpX8

Texas Chicken ចាប់ផ្តើមបើកដំណើរការសាខាទី១
Texas Chicken ចាប់ផ្តើមបើកដំណើរការសាខាទី១

ប្រវត្តិខ្លីៗពី Church’s Chicken / Texas Chicken

Texas Chicken ចាប់ផ្តើមបើកដំណើរការជាដំបូងបង្អស់នៅក្នុងទីក្រុងសេន អេនតូនីញ៉ូ (San Antonio) រដ្ឋតិចសាសក្រោមស្លាកយីហោ Church’s Chicken ក្នុងឆ្នាំ១៩៥២​ ដោយនៅក្រៅ​ពីទ្វីបអាមេរិចខាងជើងត្រូវបានស្គាល់ឈ្មោះមួយផ្សេងទៀតថា Texas Chicken ដែលជា ប្រេនតែមួយជាមួយនឹង Church’s Chicken ។

ជាច្រើនឆ្នាំក្នុងការបើកដំណើរការ Church’s Chicken ឬ Texas Chicken ត្រូវបានទទួល ស្គាល់ថាជាហាងបំរើសេវាកម្មដ៏រហ័សក្នុងវិស័យសាច់មាន់បំពងនិងធំជាងគេបំផុតមួយនៅលើពិភពលោក។

លក្ខណៈពិសេសរបស់ Church’s Chicken Texas Chicken គឺ មាន់បំពងដែលមានទំហំធំ ជាងគេ ស្រួយជាងគេ ហើយឆ្ងាញ់ជាងគេ ដែលមានពីររសជាតិគឺ រសជាតិដើម និងហឺរ នឹងត្រូវបានរៀបចំថ្មីៗស្រស់ៗជារៀងរាល់ថ្ងៃតែម្តង ក្រៅពីនេះក៏មានប្រភេទសាច់មាន់ បំពងផ្នែកមិនជាប់នឹងឆ្អឹងដែលយើងហៅថា Chicken Tender ឬក៏ Tender Strips សម្រាប់សាំងវ៉ិចមានជាច្រើនរសជាតិផ្សេងៗពីគ្នា បន្ថែមទៀតនោះនៅមាននំបិសស្គីត ទឹកឃ្មុំ (Honey Butter Biscuit)ដែលដុតថ្មីៗដោយផ្ទាល់និងមានអាហារបន្ថែម (sides) ជាមួយនឹងតម្លៃដ៏សមរម្យបំផុត ហើយរសជាតិក៏កាន់តែពិសេសគឺធានាថាឈ្ងុយឆ្ងាញ់ ប្លែកដែលអ្នកមិនធ្លាប់បានសាកល្បងពីមុនមក។

សព្វថ្ងៃនេះ Church’s Chicken ឬ Texas Chicken មានទីតាំងសរុបច្រើនជាង ១,៧០០ កន្លែងនៅក្នុងបណ្តាប្រទេសទាំង២៣ និងនៅតែបន្តពង្រីកទីតាំងបន្ថែមទៀតនាពេល អនាគត ហើយសម្រាប់ទីផ្សារពិភពលោករកប្រាក់ចំណូលជាសរុបច្រើនជាង $1 billion។

សម្រាប់ពត៌មានបន្ថែមដែលទាក់ទងទៅនឹងឱកាសទទួលបានសិទ្ធអាជីវកម្ម Church’s Chicken ​/ Texas Chicken សូមចូលទៅកាន់: http://www.churchs.com/franchiseget-started.php

Texas Chicken ចាប់ផ្តើមបើកដំណើរការសាខាទី១
Texas Chicken ចាប់ផ្តើមបើកដំណើរការសាខាទី១

ជួបគ្នាឆាប់ៗនេះនៅ Texas Chicken BKK1!

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T