ភ្នំពេញ៖ នៅព្រឹកថ្ងៃច័ន្ទ ទី០៧ ខែធ្នូ នេះ ក្រសួងសុខាភិបាល បានប្រកាសនៅលើផេកផ្លូវការ ថាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន០២នាក់ និងមិនមានអ្នកជាសះស្បើយនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីវិជ្ជមានកូវីដ-១៩ថ្មីនេះ ជាបុរសជនជាតិខ្មែរ ឈ្មោះថា អ៉ី តារា អាយុ២១ឆ្នាំ ស្នាក់នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពង់ ខណ្ឌមានជ័យ ធ្លាប់រស់នៅជាមួយអ្នកជំងឺ ឈ្មោះ ញិល សុខកូឡា ដែលធ្វើការនៅហាង Pedro ផ្លូវព្រះមុនីវង្ស រកឃើញមានកូវីដ១៩កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ កំពុងសម្រាកព្យបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។ រីឯម្នាក់ទៀត មានឈ្មោះ ជី ពេជ្រឆារ៉ា អាយុ២៩ឆ្នាំ ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជាមន្ត្រីរាជការក្រសួងមហាផ្ទៃ បានចូលហាង Zando បឹងកេងកង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅម៉ោង៨៖៣០នាទីយប់។
គួរបញ្ជាក់ផងដែរថា បើបូកជាមួយនឹងករណីថ្មីនេះ ប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លង ជំងឺកូវីដ-១៩ថ្មី សរុបចំនួន ៣៤៨នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣០៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤២នាក់៕
សូមអានសេចក្តីលម្អិត របស់ក្រសួងសុខាភិបាលខាងក្រោម៖