អាមេរិក៖ មន្ដ្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ (អ.ស.ប) បានថ្លែងនៅក្នុងមហាសន្និបាតអ.ស.ប ដែលមានសមាជិក មកពី ១៩៣ប្រទេសថា នៅឆ្នាំក្រោយនេះពិភពលោកអាចនឹងបោះជំហានទៅរកគ្រោះមហន្តរាយមនុស្សធម៌អន្តរជាតិ ហើយក្នុងនោះ អ.ស.ប ក៏បានព្រមានដល់បណ្តាប្រទេសអភិវឌ្ឍន៍ មិនឱ្យមានការជាន់ឈ្លីទៅលើប្រទេសក្រីក្រដោយការ “ដណ្តើមប្រមូលយកវ៉ាក់សាំង” តែឯកឯងឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ លោក David Beasley នាយកប្រតិបត្តិនៃកម្មវិធីស្បៀងអាហារពិភពលោក និងលោក Tedros Adhanom អគ្គនាយកអង្គការសុខភាពពិភពលោក ក៏បានថ្លែងកាលពីថ្ងៃសុក្រក្នុងកិច្ចប្រជុំពិសេសមួយ ស្តីពីជំងឺកូវីដ ១៩ ដែលមានខ្លឹមសារដូច្នេះថា៖
ទន្ទឹមនឹងនេះ អគ្គលេខាធិការអ.ស.ប លោក Antonio Guterres និងមន្ត្រីជាន់ខ្ពស់របស់លោក ក៏បានអំពាវនាវឱ្យមានការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទៅកាន់ប្រទេសទាំងអស់ និងអំពាវនាវដល់ប្រទេសអភិវឌ្ឍន៍ឱ្យជួយប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ ដោយមិនរើសអើងទៅតាមលទ្ធភាពរបស់ខ្លួន ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនេះទាំងអស់គ្នា៕