ក្ដុកក្ដួលពេលឃើញសារ បុគ្គលិកPedro ម្នាក់បានបង្ហោះ ក្រោយដឹងថាឆ្លងកូវីដ១៩

//s9.kh1.co/ec/ec259670f4b1f6f862632972ca9a53049a7b5908.jpg
សង្គម

 ០៥-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

មានគណនីហ្វេសប៊ុកមួយ ដែលគេស្គាល់ថា ជាបុគ្គលិកម្នាក់ក្នងចំណោមបុគ្គលិកដែលបានឆ្លងកូវីដ១៩ បានចេញមុខធ្វើការបង្ហោះសារមួយ ក្រោយពីបានដឹងថាខ្លួនឆ្លងជំងឺរាតត្បាតនេះ។

ភ្នំពេញ៖ មកទល់ថ្ងៃនេះ ស្ថានភាពជំងឺឆ្លងកូវីដ១៩ នៅប្រទេសកម្ពុជា ហាក់ដូចជារីករាលដាលជាលំដាប់ ជុំវិញករណីពាក់ព័ន្ធឆ្លងក្នុងសហគមន៍២៨វិច្ឆិកា នៅរាជធានីភ្នំពេញ ដែលមុននេះបន្តិច ក្រសួងសុខាភិបាលទើបតែប្រកាសរកឃើញ១០ករណីបន្ថែម ក្នុងនោះមានពាក់ព័ន្ធនឹងបុគ្គលិក៦នាក់ ធ្វើការនៅហាងលក់ស្បែកជើងនិងកាបូប Pedro ផ្លូវព្រះសីហនុផ្ទាល់តែម្ដង រីឯ៤ករណីទៀត ជាករណីនាំចូល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តាមរយៈបណ្ដាញសង្គម មានគណនីហ្វេសប៊ុកមួយ ដែលគេស្គាល់ថា ជាបុគ្គលិកម្នាក់ក្នងចំណោមបុគ្គលិកដែលបានឆ្លងកូវីដ១៩ បានចេញមុខធ្វើការបង្ហោះសារមួយ ក្រោយពីបានដឹងថាខ្លួនឆ្លងជំងឺរាតត្បាតនេះ។

ក្នុងនោះដែរ យោងតាមគណនីហ្វេសបុ៊ករបស់បុរសម្នាក់នោះ បានបង្ហោះសារជាច្រើន ទាំងមុននិងក្រោយពេលឆ្លងកូវីដ១៩ ប៉ុន្តែសារមួយដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ កាលពីថ្ងៃទី១ខែធ្នូ រូបលោក ហាក់ដឹងថា មានអាការៈមិនស្រួលខ្លួន៖ 

ឈឺក្បាលក្ដៅខ្លួន អត់ព្រមបាត់សោះ ភ័យណាស់

បុរសឆ្លងកូវីដ១៩

លុះក្រោយពីទៅធ្វើតេស្ដ៍រកឃើញមានផ្ទុកវីរុសកូវីដ១៩នេះហើយ បុរសរូបនេះ បានបង្ហោះសារមួយផ្សេងទៀត អានហើយកាន់តែក្ដុកក្ដួលអាណិតលោកគ្រប់គ្នាថា៖

បើខ្ញុំ មានបញ្ហាអី សូមឲ្យខ្ញុំ​មានតែម្នាក់ឯងបានហើយ សូមឲ្យក្រុមគ្រួសារ បងប្អូន អ្នកធ្វើការ មានសុខភាពល្អ ហើយអ្នកទាំងអស់គ្នា កុំបារម្ភអី អរគុណសម្រាប់ការសួរសុខទុក្ខ

បុរសឆ្លងកូវីដ១៩

បន្ថែមពីនេះទៀតសោត ពេលដែលចូលមើលទៅកាន់គណនីបុរសម្នាក់នេះ ឃើញមានបងប្អូនមិត្តភក្ដិ ជាច្រើននាក់ បានចែករំលែកនិងបង្ហោះសារជូនពរឲ្យលោកឆាប់ជាសះស្បើយ គ្រប់ៗគ្នា៕

រូបតំណាង
រូបតំណាង
សារដែលបុរសម្នាក់នោះ បានបង្ហោះ
សារដែលបុរសម្នាក់នោះ បានបង្ហោះ
សារដែលបុរសម្នាក់នោះ បានបង្ហោះ
សារដែលបុរសម្នាក់នោះ បានបង្ហោះ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T