អេសុីប៖ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលអេស៊ីបកាលពីថ្ងៃច័ន្ទ បានប្រកាសឱ្យដឹងថា មានករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៣៧០ ករណីបន្ថែម ដែលធ្វើឱ្យករណីឆ្លងក្នុងប្រទេសនេះ មានចំនួនកើនឡើងសរុបដល់ទៅជិត ១២ ម៉ឺនករណី ក្នុងនោះចំនួនអ្នកស្លាប់បានកើនឡើងរហូតដល់ ៦,៦៥០ករណី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ អ្នកជំងឺចំនួន ១២២ នាក់ បានជាសះស្បើយ ដែលធ្វើឱ្យអត្រាអ្នកជាសះស្បើយមានរហូតដល់ ១០២,៧១៨ ករណី។
គួរបញ្ជាក់ថា កាលពីខែមីនា រដ្ឋាភិបាលអេសុីបបានដាក់ចេញនូវវិធានការណ៍ការពារយ៉ាងតឹងរ៉ឹង ដើម្បីទប់ទល់ទៅនឹងការផ្ទុះឡើងនៃជំងឺកូវីដនេះរួមមាន៖ ការដាក់បម្រាមមិនឱ្យមានការជួបជុំធំៗ ឬជាក្រុម បិទភោជនីយដ្ឋាន រោងល្ខោន រោងកុន ការដឹកជញ្ជូនទ្រង់ទ្រាយធំ និងកន្លែងសាធារណៈ ដែលមានលក្ខណៈបិតជិតផងដែរ។ ហើយអ្នកដែលមិនបានពាក់ម៉ាសនៅទីកន្លែងដែលបានកំណត់ខាងលើ អាចប្រឈមនឹងការផាកពិន័យរហូតដល់ទៅ ៤,០០០ អេសុីបផោន៕