គួរឱ្យសោកស្តាយ! ភ្លើងឆេះព្រៃនៅអូស្រ្តាលី បានបំផ្លាញទាំងសម្បត្តិបេតិកភណ្ឌពិភពលោក

//s9.kh1.co/6b/6bd61d89cc67a63c40204191735b626658b17b8f.jpg
សង្គម

 ០១-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ភ្លើងឆេះព្រៃនៅប្រទេសអូស្រ្តាលី បានបំផ្លាញកោះខ្សាច់ដល់ធំជាង ( Fraser island ) គេនៅលើពិភពលោក ស្ទើតែ ៤០% ដែលវាជាសម្បត្តិបេតិកភណ្ឌពិភពលោក

កង់បេរ៉ា៖  ភ្លើងឆេះព្រៃនៅប្រទេសអូស្រ្តាលី បានបំផ្លាញកោះខ្សាច់ដល់ធំជាងគេ ( Fraser island ) នៅលើពិភពលោក ស្ទើតែ ៤០% ដែលវាជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយបានចុះបញ្ជី​ក្នុងអង្គការយូណេស្កូនៅក្នុងឆ្នាំ ១៩៩២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មន្ត្រីគ្រប់គ្រងគ្រោះអគ្គិភ័យ លោក James Haig បានប្រាប់ទៅកាន់កាសែត AFP​ ថា រុក្ខជាតិនៅលើកោះ​ Fraser គឺមានសភាពស្ងួតខ្លាំង ហើយដោយសារតែភាពស្ងួតនេះ បូករួមជាមួយការប្រែប្រួលនូវអាកាសធាតុ និងសីតុណ្ហភាពក្តៅខ្លាំងវា​អាចនឹងបង្កជាភ្នក់ភ្លើងកាន់តែខ្លាំងឡើង។

ហើយដោយសារតែ​អគ្គិភ័យបានឆាបឆេះកាន់តែខិតជិតមកដល់ទីលំនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ អាជ្ញាធរបាន ហាមឃាត់ភ្ញៀវទេសចរ ពីការធ្វើដំណើរទៅកាន់គោលដៅឈប់សម្រាកមួយនេះ និងបិទសេវាកម្មជិះកាណូត រហូតដល់មានការជូនដំណឹងបន្ថែមទៀត។

គួរជម្រាបផងដែរថា ភ្លើងឆេះព្រៃនៅក្នុងឆ្នាំ ២០១៩ ដល់ ២០២០ ត្រូវបានគេមើលឃើញថា វាឆេះរាលដាលលើផ្ទៃដី ២៤ លានហិកតា​ ហើយបានបំផ្លាញផ្ទះ ៣ពាន់ខ្នង សម្លាប់សត្វជាង ៣ ពាន់លានក្បាល និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៣ នាក់ នៅប្រទេសអូស្ត្រាលី៕

កោះខ្សាច់ Fraser មុនមិនទាន់ឆេះ
កោះខ្សាច់ Fraser មុនមិនទាន់ឆេះ
កោះខ្សាច់ Fraser ក្រោយឆេះភ្លើ់ង
កោះខ្សាច់ Fraser ក្រោយឆេះភ្លើ់ង
កោះខ្សាច់ Fraser ក្រោយឆេះភ្លើង
កោះខ្សាច់ Fraser ក្រោយឆេះភ្លើង
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T