ភ្នំពេញ៖ ផេកផ្លូវការរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្ដីជូនដំណឹង ពីការផ្អាកសកម្មភាពជួបជុំ និងផ្អាករាល់ការហាត់ប្រាណ និងលេងកីឡា រយៈពេល១៥ថ្ងៃ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសេចក្តីជូនដំណឹងមានដូចជា
១៖ ផ្អាករាល់សកម្មភាពជួបជុំ សិក្ខាសាលា និងកិច្ចប្រជុំដែលមានអ្នកចូលរួមលើសពី ២០នាក់ ក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ
២៖ ផ្អាកការរៀនសូត្ររបស់សិស្សថ្នាក់ទី១២ និងការបំប៉នត្រៀមប្រឡង ដែលធ្វើឡើងនៅក្នុងគ្រឹះស្ថានសិក្សា ឬលក្ខណៈប្រមូលផ្ដុំ។ សិស្សថ្នាក់ទី១២ ត្រូវបន្តធ្វើស្វ័យសិក្សា និងរៀនតាមអនឡាញ។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២១ ធ្នូ ២០២០ នៅរក្សាទុកដដែល
៣៖ ផ្អាកដំណើរការគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្ន រយៈពេល១៥ថ្ងៃ
៤៖ ផ្អាករាល់ការហាត់ប្រាណ និងលេងកីឡា ដែលមានលក្ខណៈប្រមូលផ្ដុំ រយៈពេល១៥ថ្ងៃ៕