បាងកក៖ ប្រទេសថៃកំពុងតាមរកមនុស្សជាង ២០០នាក់ នៅតាមខេត្តភាគខាងជើងរបស់ខ្លួន ដើម្បីបញ្ឈប់ការផ្ទុះឡើងនៃមេរោគឆ្លងនេះ បន្ទាប់ពីបានរកឃើញអ្នកឆ្លងដែនជនជាតិថៃខុសច្បាប់មកពីប្រទេសមីយ៉ាន់ម៉ា ៣នាក់ មិនបានធ្វើចត្តាឡីស័ក ហើយមានផ្ទុកមេរោគកូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្ត្រី ៣នាក់នោះ បានលួចឆ្លងកាត់តំបន់ត្រួតពិនិត្យអន្តោប្រវេសន៍ ហើយចូលមកកាន់ខេត្តឈៀងរ៉ៃ និង ឈៀងម៉ៃ ដោយមិនបានធ្វើចត្តាឡីស័កឡើយ។
យោងតាមសម្តីអភិបាលខេត្ត លោក Prachon Pratsakul បាននិយាយថា នៅក្នុងខេត្តឈៀងរ៉ៃ និង ឈៀងម៉ៃ មានមនុស្សសរុបប្រហែល ២០០នាក់ ដែលមានហានិភ័យឆ្លងជំងឺនេះ ដោយពួកគេអាចជា បុគ្គលិក និង ភ្ញៀវសណ្ឋាគារ ផ្សារទំនើប រោងភាពយន្ត ភោជនីយដ្ឋាន និងអ្នកដំណើរតាមឡាន និង តាក់ស៊ី។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នប្រទេសថៃ មានអ្នកឆ្លងកូវីដ១៩សរុប ៣,៩៩៨នាក់ អ្នកស្លាប់ ៦០នាក់ និងអ្នកជាសះស្បើយ ៣,៨០៣នាក់៕