ភ្នំពេញ៖ នាមុននេះបន្តិច ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានសម្រេចផ្អាកការជួបជុំលើសពី២០នាក់ បូករួមអាពាហ៍ពិពាហ៍ បុណ្យទាន ឬការប្រជុំខ្នាតធំរយៈពេល១៥ថ្ងៃ នៅភ្នំពេញនិងសៀមរាប គិតចាប់ពី ១ ធ្នូ តទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ តាមរយៈសារសម្លេងរបស់ សម្ដេច ហ៊ុន សែន បានទម្លាយមុននេះ បន្តិចថា ផ្អាកការជួបជុំនានា ក្នុងរយៈពេល១៥ថ្ងៃ ហើយសម្ដេចក៏បាន សុំខន្តីអភ័យទោសរាល់ម្ចាស់ពិធីអាពាហ៍ពិពាហ៍ សុំមេត្តាយោគយល់ នឹងត្រូវផ្អាកទាំងស្រុង។ បន្ថែមពីនេះ ប្រមុខរដ្ឋាភិបាល ក៏បានសុំអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប គួរតែព្យាយាមនៅដាច់ដោយឡែក និងរក្សាគម្លាតពីគ្នាជាដើម ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕
ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖