តក់ស្លុត! សមាជិកសភាអាមេរិក កំពុងតែជួបប្រជុំជាមួយលោក ដូណាល់ ត្រាំ សុខៗ បែរជាទទួលសារតេស្តវិជ្ជមាន​កូវីដ១៩

//s9.kh1.co/7a/7a983ee8c9f5f4ef457678712c5e55a32db035bd.png
សង្គម

 ៣០-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

សមាជិកព្រឹទ្ធសភាសាធារណរដ្ឋនៃរដ្ឋ Pennsylvania លោក Doug Mastriano ភ្លាមៗបានចាកចេញពីកិច្ចប្រជុំជាមួយលោក ដូណាល់ត្រាំ បន្ទាប់ពីទទួលបានការសារថា គាត់បានធ្វើតេស្តវិជ្ជមានសម្រាប់កូវីដ១៩

វ៉ានស៊ីនតោន៖  សមាជិកព្រឹទ្ធសភាសាធារណរដ្ឋនៃរដ្ឋ Pennsylvania លោក Doug Mastriano ភ្លាមៗបានចាកចេញពីកិច្ចប្រជុំជាមួយ លោក ដូណាល់ ត្រាំ បន្ទាប់ពីទទួលបាន​សារថា  គាត់បានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា  លោក Doug Mastriano​ អាយុ​ ៥៦ឆ្នាំ ត្រូវជាសមាជិកព្រឹទ្ធសភានៃរដ្ឋ Pennsylvania បានចូលរួមកិច្ចប្រជុំនៅសេតវិមានជាមួយប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីពិភាក្សាអំពីកិច្ចខំប្រឹងប្រែងក្នុងការលុបចោលលទ្ធផលនៃការបោះឆ្នោត។ អំឡុងពេលធ្វើកិច្ចប្រជុំ លោក Doug Mastriano បានទទួលរបាយការណ៍ថា លោកបានធ្វើតេស្តវិជ្ជមានលើជំងឺកូវីដ១៩ ហើយបានបញ្ចូនទៅបុគ្គលិកពេទ្យនៅសេតវិមាន។

លើសពីនេះទៅទៀត សេតវិមានមិនទាន់បានធ្វើការអត្ថាធិប្បាយនៅឡើយទេ ចំពោះឧប្បត្តិហេតុនេះ និងមិនទាន់ឆ្លើយតបនឹងសំណួរថា តើនរណាខ្លះគួរតែត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក បន្ទាប់ពីបានជួបជាមួយសមាជិកព្រឹទ្ធសភាលោក Doug Mastriano រួច។

គួរជម្រាបផងដែរថា រដ្ឋ​ Pennsylvania​ និងរដ្ឋដទៃទៀត កំពុងតែជួបប្រទះនូវការកើនឡើងនៃអត្រាអ្នកឆ្លងជំងឺកូវីដ១៩ ជារៀងរាល់ថ្ងៃ។ មន្រ្តីរដ្ឋ Pennsylvania បានកត់ត្រាជាមធ្យមនៃករណីឆ្លងថ្មីៗនេះជិត ៧,០០០ ករណីក្នុងមួយថ្ងៃៗ ៕

សមាជិកព្រឹទ្ធសភាសាធារណរដ្ឋនៃរដ្ឋ Pennsylvania លោក Doug Mastriano
សមាជិកព្រឹទ្ធសភាសាធារណរដ្ឋនៃរដ្ឋ Pennsylvania លោក Doug Mastriano
ប្រធានាធិបតី ដូណាល់ត្រាំ បានជួបជាមួយមេដឹកនាំធនាគារនៅឯសេតវិមានដើម្បី ពិភាក្សាអំពីផែនការរំញោចមេរោគឆ្លង
ប្រធានាធិបតី ដូណាល់ត្រាំ បានជួបជាមួយមេដឹកនាំធនាគារនៅឯសេតវិមានដើម្បី ពិភាក្សាអំពីផែនការរំញោចមេរោគឆ្លង
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T