ញឹកពេកហើយ! មនុស្សជាច្រើននាក់បានស្លាប់ ក្នុងករណីបំផ្ទុះគ្រាប់បែកអត្តឃាត​នៅ​សូម៉ាលី

//s9.kh1.co/79/79f07b87bff9ab74963fe0dc9120ff0c4bf0b86e.jpg
សង្គម

 ២៨-វិច្ឆិកា-២០២០ ៥ល្ងាច · ៣ ឆ្នាំមុន

-យ៉ាងហោចណាស់មនុស្ស ៧ នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារគ្រាប់បែកអត្តឃាតនេះ

សូម៉ាលី៖ យោងតាម​ការចុះផ្សាយរបស់សារពត៌មាន Aljazeera បានឱ្យដឹងថា កាលពីថ្ងៃសុក្រម្សិលមិញនេះ ​ករណីបំផ្ទុះគ្រាប់បែកអត្តឃាត​​នៅក្នុងហាងការ៉េមមួយ ដែលមានឈ្មោះថា Gelato Divino ​នៅទីតាំងជិតផ្លូវបំបែក K4 ក្បែរអាកាសយានដ្ឋានអន្តរជាតិក្នុងរដ្ឋធានី Mogadishu​ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧នាក់ ​ខណៈជាច្រើននាក់ទៀត ត្រូវរងរបួសធ្ងន់​ស្រាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទាក់ទងទៅនឹងមូលហេតុ ដែលបណ្តាលឱ្យហេតុការណ៍នេះកើតឡើង ក៏ដូចជាអ្នកនៅពីក្រោយរឿងនេះ គេនៅមិនទាន់រកឃើញនៅឡើយទេ។ ប៉ុន្តែគេដាក់ការសង្ស័យទៅលើក្រុមប្រដាប់អាវុធ al-Shabab ដែលជាក្រុមភេរវករសម្ព័ន្ធមិត្តជាមួយនឹងក្រុមភេរវករ al-Qaeda ដែលតែងតែធ្វើការបំផ្ទុះគ្រាប់បែកនៅក្នុងរដ្ឋធានី និងកន្លែងផ្សេងៗជាញឹកញាប់។

គួរជម្រាបឱ្យដឹងថា នៅពាក់កណ្តាលខែវិច្ឆិកានេះ ការវាយប្រហារមួយទៀតក៏បានកើតឡើងផងដែរ ដែលបណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់បាត់បង់ជីវិត៕

ទិដ្ឋភាពពីមុខហាងការ៉េម  Gelato Divino  ដែលត្រូវបានបំផ្ទុះ
ទិដ្ឋភាពពីមុខហាងការ៉េម  Gelato Divino  ដែលត្រូវបានបំផ្ទុះ
ទិដ្ឋភាពពីមុខហាងការ៉េម  Gelato Divino  ដែលត្រូវបានបំផ្ទុះ
ទិដ្ឋភាពពីមុខហាងការ៉េម Gelato Divino ដែលត្រូវបានបំផ្ទុះ
ទិដ្ឋភាពក្រោយកើតហេតុ
ទិដ្ឋភាពក្រោយកើតហេតុ
Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T