ទៀតហើយ! ដោយសារជម្លោះសាសនា បានធ្វើឱ្យក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ហ៊ានធ្វើរឿងដល់ថ្នាក់នេះ

//s9.kh1.co/7e/7e0394e6c3b442a2594a6f87a0e53cb76a174f47.jpg
សង្គម

 ២៨-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ក្រុមសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជាមួយនឹងរដ្ឋអ៊ីស្លាមនៅកណ្តាលប្រទេសឥណ្ឌូនេស៊ីបានសម្លាប់អ្នកភូមិចំនួន ៤ នាក់ដែលម្នាក់ក្នុងចំណោមពួកគេត្រូវបានគេកាត់ក្បាល និងបានដុតផ្ទះចំនួន ៧ ខ្នង

ចាកាតា៖  នៅថ្ងៃសៅរ៍នេះមន្រ្តីប៉ូលិសបាននិយាយថា ក្រុមសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជាមួយនឹងរដ្ឋអ៊ីស្លាមនៅកណ្តាលប្រទេសឥណ្ឌូណេស៊ីបានសម្លាប់អ្នកភូមិចំនួន ៤នាក់ ដែលម្នាក់ក្នុងចំណោមពួកគេ ត្រូវបាន​កាត់ក្បាល ព្រមទាំងបានដុតផ្ទះចំនួន ៧ខ្នង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សាក្សីបានប្រាប់ប៉ូលិសថា មានក្រុមមនុស្សប្រហែល ១០នាក់ ដែលកាន់អាវុធបានបើកការបាញ់ប្រហារ ដោយ៣នាក់ក្នុងចំណោមពួកគេត្រូវបានគេសម្គាល់ថា ជាសមាជិករបស់មូចាហ៊ីឌីនឥណ្ឌូណេស៊ីទីមឺរ ឫ ហៅថា (MIT) ដែលជាក្រុមភេរវករគ្រប់គ្រងដោយ Ali Kalora

អ្នកនាំពាក្យនគរបាលជាតិលោក Awi Setiyono បានគូសបញ្ជាក់ថា៖

ដៃគូរបស់បុគ្គលិកយោធានិងប៉ូលិសរួមគ្នា ត្រូវបានគេដាក់ពង្រាយ ដើម្បីតាមប្រមាញ់ក្រុម Ali Kalora។

Awi  Setiyono

ជាការពិតណាស់ ជម្លោះរវាងគ្រីស្ទសាសនិកនិងម៉ូស្លីម គឺកើតមានតាំងតែពីឆ្នាំ ១៩៩៨ និង ២០០១ មកម្ល៉េះ ដោយបានឆក់យកជីវិតជាង ១​ពាន់នាក់ ទើបមានការធ្វើកិច្ចព្រមព្រៀងសន្តិភាព រវាងគ្រីស្ទបរិស័ទនិងម៉ូស្លីមកើតឡើងនៅក្នុងឆ្នាំ ២០០១។

គួរបញ្ជាក់ផងដែរថា ទោះបីជាមានកិច្ចព្រមព្រៀងនេះក៏ដោយ ក៏នៅមានសកម្មជនមួយចំនួនបានប្រមូលផ្តុំគ្នាបង្កើតបានជាក្រុមភេរវកម្ម លើសពីនេះប៉ុន្មានឆ្នាំមុន ក្រុមសកម្មប្រយុទ្ធបានប្រព្រឹត្តបទឧក្រិដ្ឋ និងអំពើភេរវកម្មដោយបាន កាត់ក្បាលនិស្សិតស្រីគ្រីស្ទាន ៣នាក់ និងបាញ់សម្លាប់បូជាចារ្យជាស្រ្តីគ្រីស្ទាន ១នាក់៕

មេដឹកនាំ Ali kalora
មេដឹកនាំ Ali kalora
ការឆាបឆេះទៅលើផ្ទះនាក់ភូមិ
ការឆាបឆេះទៅលើផ្ទះនាក់ភូមិ
ក្រុមប៉ូលីសកំពុងធ្វើការ បន្ទាប់ពីមានការបន្ទុះគ្រាប់បែក
ក្រុមប៉ូលីសកំពុងធ្វើការ បន្ទាប់ពីមានការបន្ទុះគ្រាប់បែក
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T