ពិភពលោកកំពុងជួបវិបត្តិ! ចិនសំងំសង់មូលដ្ឋានជើងអាកាសថ្មីសម្រាប់ប្រព័ន្ធប្រកាសអាសន្នមីស៊ីល

//s9.kh1.co/14/14dbc846f70b46e42841f325f78acfb8352bb0fa.png
សង្គម

 ២៨-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

នាយកជំនាញជប៉ុនខាងកិច្ចការយោធាចិនបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសចិនបានសាងសង់មូលដ្ឋានអាកាសថ្មីមួយនៅក្នុងទីក្រុងកំពង់ផែ Dalian នៅជិតព្រំដែនកូរ៉េខាងជើង

ប៉េកាំង៖  នាយកជំនាញជប៉ុនខាងកិច្ចការយោធាចិនបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសចិនបានសាងសង់មូលដ្ឋានអាកាសថ្មីមួយនៅក្នុងទីក្រុងកំពង់ផែ Dalian នៅជិតព្រំដែនកូរ៉េខាងជើង ដែលជាផ្នែកមួយនៃប្រព័ន្ធប្រកាសអាសន្នមីស៊ីល​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រព័ន្ធប្រកាសអាសន្ននេះ ប្រើប្រាស់​នាវាអាកាសបណ្តែតលើបរិយាកាស ដែល​ដើរដោយឧស្ម័ន​អេល្យូម អាចជាប្រភេទដំបូងគេនៅលើពិភពលោក ក្នុងគោលបំណងឃ្លំាមើល ឧបទ្វីបកូរ៉េ និងមូលដ្ឋានយោធាអាមេរិកក្នុងប្រទេសជប៉ុន។

ម៉្យាងវិញទៀត អត្ថប្រយោជន៍របស់ប្រព័ន្ធនេះ គឺវាមានប្រសិទ្ធភាពក្នុង​ការចាប់សញ្ញាអាវុធចូលពីដែនអាកាសទាប។ ​ហើយចំពោះថ្លៃដើមនៃការដាក់នាវាអាកាសមួយនេះនៅលើបរិយាកាស ក៏វាមានតម្លៃថោកជាងផ្កាយរណបសិប្បនិម្មិតដែរ។

គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកក៏បានធ្លាប់​សាងសងនូវប្រព័ន្ធស៊ើបការណ៍ស្រដៀងគ្នានេះដែរ។ ប៉ុន្តែត្រូវបានបោះបង់ចោលវិញនៅក្នុងឆ្នាំ ២០១៥​ ដោយសារឧប្បត្តិវហេតុអំឡុងពេលដាក់សាកល្បងបង្ហោះនាវាអាកាសនេះ៕

នាវាអាកាស
នាវាអាកាស
នាវាអាកាស UAV Blimp
នាវាអាកាស UAV Blimp
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T