សេអ៊ូល៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងបានប្រកាសថា ខ្លួនកំពុងរារាំងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតពីសំណាក់កូរ៉េខាងជើង ដែលប្រឆាំងនឹងក្រុមហ៊ុនឱសថកំពុងបង្កើតវ៉ាក់សាំងកូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសមាជិកសភាលោក Ha Tae-keung និងជាសមាជិកគណៈកម្មាធិការស៊ើបការណ៍ជាតិនៃប្រទេសកូរ៉េខាងត្បូងផងដែរបាននិយាយថា សេវាកម្មស៊ើបការណ៍សម្ងាត់ជាតិ (NIS) បានការពារការប៉ុនប៉ងជាច្រើនរបស់ពួក Hacker កូរ៉េខាងជើង ដែលបានសំដៅលើក្រុមហ៊ុនឱសថមួយចំនួន។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានបន្ថែមទៀតថា សេវាកម្មស៊ើបការណ៍សំងាត់ជាតិ មិនបានបង្ហាញពីទំហំនិងចំនួនប៉ុន្មាន ដែលពួក Hacker បានចូលលុកលុយនោះទេ គ្រាន់តែបានបង្ហើបថា សកម្មភាពទាំងនោះមិនបានផ្តល់ផលវិបាកខ្លាំងទេ។
យ៉ាងណាមិញ ព័ត៌មាននេះបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំសម្ងាត់ រវាងសមាជិកសភា និងមន្រ្តីគណៈកម្មាធិការស៊ើបការណ៍សំងាត់ គឺប៉ុន្មានសប្តាហ៍ក្រោយ បន្ទាប់ពីក្រុមហ៊ុន Microsoft អាមេរិក បានចោទប្រកាន់ថា ពួក Hacker មានទំនាក់ទំនងជាមួយរដ្ឋាភិបាលរុស្ស៊ី និងកូរ៉េខាងជើង បានប៉ុនប៉ងលួចចូលក្នុងបណ្តាញកុំព្យូទ័ររបស់ក្រុមហ៊ុនឱសថចំនួន៧ និងក្រុមហ៊ុនបង្កើតវ៉ាក់សាំងនៅអាមេរិក កាណាដា បារាំង ឥណ្ឌា និងកូរ៉េខាងត្បូង។
គួរបញ្ជាក់ដែរថា សមាជិកសភាលោក Ha Tae-keung នឹងចាត់វិធានការបន្ថែមទៀត ប្រសិនបើការលួចយកទិន្នន័យនេះតែបន្តកើតមានឡើង៕