លោក Donald Trump មានលក្ខខណ្ឌ មុននឹង​ព្រមដើរចេញពីសេតវិមាន

//s9.kh1.co/ae/aee6384c5289f8a41ae6ce95f045a3a3cc6fea44.jpg
សង្គម

 ២៧-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ប្រធានាធិបតី Trump បាននិយាយថាលោកនឹងចាកចេញពីសេតវិមានប្រសិនបើគូប្រជែងលោក Joe Biden ឈ្នះការបោះឆ្នោតដែលជ្រើសតាំងដោយរដ្ឋធម្មនុញ្ញ

វ៉ាស៊ីនតោន៖  ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកនឹងចាកចេញពីសេតវិមាន​ ប្រសិនបើគូប្រជែងរបស់លោក គឺលោក Joe Biden ឈ្នះការបោះឆ្នោតដែលជ្រើសតាំងដោយ​​ អង្គបោះឆ្នោត (Electoral college vote) នៅថ្ងៃទី ១៤ ខែធ្នូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​កាលពីថ្ងៃទី ២៦​ ខែវិច្ឆិកា លោកប្រធានាធិបតី Donald Trump បានឆ្លើយតបថា លោកនឹងចាកចេញពីសេតវិមានដោយខ្លួនគាត់ ប្រសិនបើការប្រកាសនៅថ្ងៃទី ១៤​ ខែធ្នូ ថាលោក Joe Biden ឈ្នះការបោះឆ្នោតដែលជ្រើសតាំងដោយអង្គបោះឆ្នោត។ ប៉ុន្តែគាត់ក៏បានបន្ថែម​ដែរថា ​វាគឺជារឿងពិបាក​បើចង់ឱ្យគាត់ចុះចាញ់ ហើយ​ប្រសិនបើ​អង្គបោះឆ្នោតជ្រើសរើសលោក Biden នោះគឺជាកំហុសធំមួយ។

គួរបញ្ជាក់​ថា យោងតាមលទ្ធផលនៃការព្យាករណ៍ ដែលបានចេញផ្សាយ​កាលពីសប្តាហ៍កន្លងទៅ បន្ទាប់ពីការប្រកាសលទ្ធផលចំនួនសំឡេងឆ្នោត ​បានបង្ហាញឱ្យឃើញថា លោក Biden ទទួលបានសំឡេងឆ្នោតចំនួន ៣០៦ ចំណែកលោក Trump ទទួលបានសំឡេងឆ្នោតចំនួន ២៣២៕

លទ្ធផលក្រោយការបោះឆ្នោតរបស់សហរដ្ឋអាមេរិក
លទ្ធផលក្រោយការបោះឆ្នោតរបស់សហរដ្ឋអាមេរិក
លោក Donald Trump
លោក Donald Trump
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T